Connect with us

ព័ត៌មានជាតិ

​សំណុំរឿងបាត់ប្រេងជិត ៣០ ម៉ឺនបារ៉ែល បិទបញ្ចប់ដោយលក់ប្រេងបានប្រាក់ ២៥ លានដុល្លារ កម្ពុជាបានជាងពាក់កណ្ដាល

បានផុស

នៅ

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានឱ្យដឹងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ​សំណុំរឿងបាត់ប្រេងចំនួន ២៨ ម៉ឺនបារ៉ែល ដែលក្រុមហ៊ុនសាំងហ្គាពួលួចដឹកចេញពីកម្ពុជា​នាពេលកន្លងមកត្រូវបានបញ្ចប់ការដោះស្រាយ​ដោយ​លក់​បាននូវទឹកប្រាក់ ២៥ លានដុល្លារ ហើយកម្ពុជាទទួលបានទឹកប្រាក់ជាងពាក់កណ្ដាលប្រមាណជាង ១៤ លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ដែល​មាន​ទីតាំងនៅ​ប្រទេស​​​សិង្ហបុរី ទទួលបានសិទ្ធិរុករក និងបូមប្រេងឆៅពីកម្ពុជា​ជួបបញ្ហាក្ស័យ​ធន ​ហើយបានជួលនាវា MT Strovolos ​លួចដឹកប្រេងពីម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៨ ម៉ឺនបារ៉ែល។​

នៅអំឡុងចុងខែកក្កដា ឆ្នាំនោះ នាវា និងនាវឹកជាច្រើននាក់ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួន បន្ទាប់ពីចូល​ចតនៅដែនសមុទ្ររបស់ឥណ្ឌូនេស៊ី ដោយគ្មានការអនុញ្ញាត។

លោក កែវ រតនៈបញ្ជាក់នៅក្នុងវេទិកា​ ពិភាក្សា​ គោលនយោបាយ​រ៉ែ ​និង​ថាមពល​នៅ​នៅព្រឹកថ្ងៃអង្គារ៍ទី ២១ វិច្ឆិកានេះថា ការវិនិយោគ​របស់ក្រុមហ៊ុន គ្រីសអេនើជី មិនជោគជ័យ​ទៅតាមផែនការ។ ​ដោយសារក្រុមហ៊ុនក្ស័យធន ហើយក៏បោះបង់ការបូបប្រេងឆៅនៅប្លុក A។

លោកបញ្ជាក់ថា ​ការដោះស្រាយជាមួយក្រុមហ៊ុន កប៉ាល់ដឹកប្រេង​ដែលចាប់បាន​ដោះស្រាយ​ចែកគ្នា​ទៅលក់ប្រេងបានប្រាក់ ២៥ លានដុល្លារ ចែកជាងពាក់កណ្ដាលមកកម្ពុជា បានជាង ១៤ ម៉ឺនដុល្លារ។

​លោក កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបើកចំហ និងកំពុងស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស ដើម្បីចុះកិច្ចព្រម​ព្រៀងពិនិត្យលទ្ធភាពលើការបូមប្រេងបន្ថែមទៀតនៅក្នុង​ប្លុក A និងប្លុកផ្សេងៗទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សេរីភាពបញ្ចេញមតិ និងអំពើល្មើសច្បាប់មិនដូចគ្នាទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​ឃាតក​ឈ្មោះ ស្រី ស៊ី​ណា មក​សាកសួរ​បន្ថែម

សន្តិសុខសង្គម៥ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម