ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍ ជុំវិញគោលនយោបាយថាមពល ត្រាំ
តម្លៃប្រេងបានកើនឡើងតិចតួចពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ប៉ុន្តែបានធ្លាក់ចុះនៅក្នុងអត្រាប្រចាំសប្ដាហ៍ ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីគម្រោងជំរុញផលិតកម្មក្នុងស្រុក និងទាមទារឱ្យអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ទម្លាក់តម្លៃប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២១ សេន ឬ ០,២៧ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៨,៥០ ដុល្លារ/បារ៉ែល។ ចំណែកឯប្រេងឆៅម៉ាក ប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ៤ សេន ឬ ០,០៥ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៤,៦៦ ដុល្លារ/បារ៉ែល។
យ៉ាងណាមិញ តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ២,៨ ភាគរយ ខណៈតម្លៃ WTI ធ្លាក់ចុះ ៤,១ ភាគរយ នៅសប្ដាហ៍នេះ។

នៅពេលស្បថចូលកាន់តំណែងកាលពីដើមសប្ដាហ៍ លោក ត្រាំ បានប្រកាសពី «អាសន្នថាមពល» និងដកហូតគោលនយោបាយបៃតង ដែលដាក់ចេញដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី ចូ បៃដិន ផ្សេងៗ។ នេះគឺជាការបោះជំហានក្នុងការឆ្ពោះទៅរកការបង្កើនផលិតកម្មប្រេងក្នុងស្រុកអាមេរិក ដែលធ្វើប្រេងធ្លាក់ចុះ ជុំវិញក្ដីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ។
ទន្ទឹមនឹងនេះ នៅពេលថ្លែងទៅកាន់កិច្ចប្រជុំនៅវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃសុក្រ លោក ត្រាំ បានទាមទារឱ្យ OPEC ក៏ដូចជាអារ៉ាប៊ីសាអ៊ូឌីត ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំមួយរបស់ពិភពលោក ទម្លាក់តម្លៃប្រេងឆៅ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងនៅតែមានកម្រិត ដោយសារតែទណ្ឌកម្មរបស់អាមេរិកលើវិស័យប្រេងរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំមួយទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


