ព័ត៌មានអន្ដរជាតិ
ចិន និងឥណ្ឌាជំរុញការទិញប្រេងឆៅ ខណៈការផ្គត់ផ្គង់លើសតម្រូវការសកលកើនឡើង
សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយស្រង់សម្ដីប្រភពពាណិជ្ជកម្មជាអនាមិកថា ប្រទេសចិន និងឥណ្ឌាកំពុងជំរុញការទិញប្រេងឆៅបន្ថែមទៀត ចំពេលដែលការផ្គត់ផ្គង់លើសតម្រូវការរបស់សកលកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃប្រេងចុះខ្សោយ។

ប្រទេសនាំចូលប្រេងធំៗទាំង២នេះ ភាគច្រើនបានទិញប្រេងឆៅពីមជ្ឈិមបូព៌ាដោយទទួលបានការបញ្ចុះតម្លៃ។ ចិនបានទិញច្រើនជាងគេ ខណៈឥណ្ឌាបានបង្កើនការទិញរបស់ខ្លួនបន្តិចបន្តួចប៉ុណ្ណោះចាប់តាំងពីដើមខែមក។
ក្នុងខែវិច្ឆិកា ប្រេងសំខាន់ៗដែលចិន និងឥណ្ឌា បានទិញរួមមានប្រេងពីតំបន់ Upper Zakum របស់អារ៉ាប់រួម និងប្រេងឆៅគុយវ៉ែតជាដើម ខណៈក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ក៏បានទិញប្រេងឆៅអាហ្វ្រិកខាងលិច និងប្រេងឆៅកាតាមួយចំនួនផងដែរ។
អ្នកជំនាញទីផ្សារលោក Manoj Heda មកពីក្រុមហ៊ុន Bharat Petroleum បាននិយាយថា ការផ្គត់ផ្គង់មានច្រើននៅក្នុងទីផ្សារ ប៉ុន្តែតម្រូវការខ្លាំងភាគច្រើនមកតែពីប្រទេសចិន និងឥណ្ឌា ប៉ុណ្ណោះ។
គួរគូសបញ្ជាក់ថា ចិន និងឥណ្ឌា គឺជាអតិថិជនប្រេងឆៅរបស់រុស្ស៊ីធំជាងគេ ប៉ុន្តែបច្ចុប្បន្នប្រទេសទាំង២រងគំនាបនៃទណ្ឌកម្មប្រេងរុស្ស៊ីរបស់អាមេរិក ដែលជាហេតុធ្វើឱ្យពួកគេងាកចេញពីរុស្ស៊ី។
យ៉ាងណាមិញ កាលពីខែមុន អ្នកទិញប្រេងរបស់ឥណ្ឌាបានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ី មុនពេលកញ្ចប់ទណ្ឌកម្មថ្មីរបស់អាមេរិកចូលជាធរមាន។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាតនៅហ្វាំងឡង់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


