ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីកំណត់គោលដៅចម្រាញ់ប្រេង ១ លានបារ៉ែល/ថ្ងៃ
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្តេជ្ញាបង្កើនផលិតកម្មប្រេងឆៅ និងឧស្ម័នក្នុងស្រុក និងសាងសង់រោងចក្រចម្រាញ់ប្រេង ដែលមានសមត្ថភាពទាញយកប្រេងចម្រាញ់ ១ លានបារ៉ែល/ថ្ងៃ ចំពេលមាននិន្នាការធ្លាក់ចុះនៃផលិតកម្មប្រេង និងឧស្ម័ននារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara។

អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក Yuliot Tanjung បានថ្លែងឱ្យដឹងកាលពីថ្ងៃពុធថា៖ «យើងកំពុងព្យាយាមបង្កើនផលិតកម្មក្នុងស្រុក ដោយការពន្លឿនការរុករក»។
លោកបានបន្ថែមថា តាមរយៈការបង្កើនការទាញយកប្រេង និងឧស្ម័ន រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលបំណងទប់ស្កាត់កំណើននៃការនាំចូលប្រេងឆៅពីបរទេស ដោយសារតែការរីកចម្រើននៃសមត្ថភាពចម្រាញ់ក្នុងស្រុក។

មុនការឱ្យដឹងរបស់លោក Yuliot រដ្ឋមន្ត្រីថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បានប្រកាសពីផែនការរបស់រដ្ឋាភិបាលក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង ដែលមានសមត្ថភាពទាញយកប្រេងចម្រាញ់ ១ លានបារ៉ែល/ថ្ងៃ ពោលគឺកើនឡើងពីគោលដៅចាស់ ៥០ ម៉ឺនបារ៉ែល/ថ្ងៃ។
រោងចក្រចម្រាញ់ប្រេង នឹងត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ជាច្រើន រួមមានកោះស៊ូម៉ាត្រា កាលីម៉ាន់តាន់ ជ្វា ស៊ូឡាវ៉េស៊ី និងម៉ាលូគុ-ប៉ាពួ ដើម្បីធានាបាននូវការចែកចាយប្រេងស្មើៗគ្នា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


