ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ជុំវិញគម្រោងបង្កើនផលិតកម្មប្រេងអាមេរិក របស់ ត្រាំ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះនៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី លោក ដូណាល់ ត្រាំ បានប្រកាស «អាសន្នថាមពលជាតិ» ដើម្បីបង្កើនផលិតកម្មប្រេងក្នុងស្រុក ដែលបង្កក្ដីបារម្ភពីការផ្គត់ផ្គង់លើសតម្រូវលើទីផ្សារអាមេរិកឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៨៦ សេន ឬ ១,១ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៩,២៩ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,៩៩ ដុល្លារ ឬ ២,៦ ភាគរយ ដោយបញ្ចប់ការជួញដូរនៅ ៧៥,៨៩ ដុល្លារ/បារ៉ែល។
អ្នកវិភាគលើកឡើងប្រាប់រ៉យទ័រថា មិនមានកង្វះខាតនៃការផ្គត់ផ្គង់ប្រេងទេ ដោយលើកឡើងពីកម្រិតខ្ពស់នៃផលិតកម្មប្រេងនៅអាមេរិក ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បន្តកាត់បន្ថយផលិតកម្មរបស់ខ្លួន ដើម្បីរក្សាតម្លៃប្រេងឱ្យនៅខ្ពស់។

ខណៈ ត្រាំ ជំរុញការបង្កើនផលិតកម្មក្នុងស្រុក គេរំពឹងថា ទីផ្សារប្រេងនឹងជួបនូវការផ្គត់ផ្គង់លើសតម្រូវការក្នុងឆ្នាំនេះ ដោយសារតែកម្សោយនៃសកម្មភាពសេដ្ឋកិច្ច និងកិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលបៃតង ដែលដាក់សម្ពាធលើតម្រូវការក្នុងប្រទេសធំៗរួមមាន សហរដ្ឋអាមេរិក និងចិន។
ជាមួយគ្នានោះផងដែរ រដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) បានរំឭកឡើងវិញកាលពីថ្ងៃអង្គារថា តម្លៃប្រេងអាចនឹងធ្លាក់ចុះទាំងនៅឆ្នាំនេះ និងឆ្នាំក្រោយ។ អ្នកសេដ្ឋកិច្ច EIA បានសរសេរថា៖ «កំណើនសេដ្ឋកិច្ចពិភពលោកដ៏រឹងមាំនៅក្នុងការផលិតប្រេង និងវត្ថុរាវផ្សេងទៀត និងកំណើនតម្រូវការយឺតៗ ធ្វើឱ្យតម្លៃធ្លាក់ចុះ»៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


