ព័ត៌មានអន្ដរជាតិ
ងាកពីអាមេរិក ចិនបង្កើនការនាំចូលប្រេងពីកាណាដា
ក្រុមហ៊ុនចម្រាញ់ប្រេងពីប្រទេសចិន កំពុងបង្កើនការនាំចូលប្រេងឆៅពីកាណាដាក្នុងបរិមាណដ៏ច្រើន បន្ទាប់ពីកាត់បន្ថយការទិញប្រេងពីសហរដ្ឋអាមេរិកប្រហែល ៩០ ភាគរយ ចំពេលដែលភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្មបន្តកើនឡើង ក្រោមគោលនយោបាយពន្ធគយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។

ទិន្នន័យពីក្រុមហ៊ុន Vortexa Ltd. ដែលតាមដានការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិ បានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ចិនពីកំពង់ផែនៅស្ថានីយបំពង់បង្ហូរប្រេងក្បែរទីក្រុងវ៉ែងខូវឺ របស់កាណាដា បានកើនឡើងដល់ ៧,៣ លានបារ៉ែល នៅខែមីនា ដែលជាកំណត់ត្រាខ្ពស់បំផុត ហើយតួលេខនេះរំពឹងថានឹងបន្តកើនឡើងនៅខែមេសា។ ផ្ទុយទៅវិញ ការនាំចូលប្រេងពីសហរដ្ឋអាមេរិករបស់ចិន បានធ្លាក់ចុះដល់ ៣ លានបារ៉ែល/ខែ ពីកម្រិតខ្ពស់បំផុត ២៩ លានបារ៉ែល នៅខែមិថុនា ឆ្នាំមុន។
របត់នៃការទិញប្រេងឆៅនៅអាមេរិកខាងជើងរបស់ចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការរំខានផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ ក្រោមគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងធ្វើឱ្យរង្គុះរង្គើលើសន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកល។

ប្រធានវេទិកាថាមពល និងបរិស្ថានកាណាដា-ចិន លោក Wenran Jiang បាននិយាយក្នុងបទសម្ភាសតាមទូរស័ព្ទថា៖ «ដោយសារសង្គ្រាមពាណិជ្ជកម្ម ចិនទំនងមិនបន្ថែមការនាំចូលប្រេងពីសហរដ្ឋអាមេរិកទៀតទេ»។ លោកបន្តថា៖ «ចិននឹងមិនពឹងផ្អែកតែលើរុស្ស៊ី ឬមជ្ឈិមបូព៌ានោះទេ ដូច្នេះប្រេងពីកាណាដានឹងក្លាយជាដំណឹងល្អ»។
គេមើលឃើញថា ការនាំចូលប្រេងរបស់ចិនពីអាមេរិកខាងជើងមានបរិមាណតិចតួច ធៀបនឹងបរិមាណដែលចិននាំចូលពីមជ្ឈិមបូព៌ា និងរុស្ស៊ី ប៉ុន្តែប្រេងឆៅកាណាដាមានតម្លៃថោក ខាប់ និងមានផ្ទុកស្ពាន់ធ័រខ្ពស់ ដែលជាតម្រូវការរបស់រោងចក្រចម្រាញ់ទំនើបៗចិនជាច្រើន៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


