ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដាក់ប្រអប់ទទួលពាក្យបណ្ដឹងពីពលរដ្ឋ ដើម្បីពង្រឹងការផ្តល់សេវា
ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារចុះបើក និងដាក់ប្រអប់សំបុត្រទទួលមតិយោបល់ និងពាក្យបណ្តឹងផ្សេងៗនៅទីស្នាក់ការផ្តល់លិខិតឆ្លងដែនខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។

ការចុះដាក់ប្រអប់សំបុត្រទទួលមតិយោបល់ និងពាក្យបណ្ដឹងពេលនេះ អនុវត្តតាមគោលការណ៍ណែនាំរបស់លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សំដៅពង្រឹងការងារផ្តល់សេវា ក៏ដូចជាទទួលបាននូវមតិយោបល់ ឬពាក្យបណ្តឹងផ្សេងៗពីពលរដ្ឋដែលមកទទួលសេវា ដើម្បីយកមកដោះស្រាយប្រកបដោយប្រសិទ្ធភាព។

បើតាមការលើកឡើងរបស់ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង ប្រអប់សំបុត្រនេះ នឹងទទួលយកនូវរាល់មតិយោបល់ ឬពាក្យបណ្តឹងទាំងអស់របស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំបានជ្រាប ដែលលោក បញ្ជាក់ថា នេះជាយន្តការបន្ថែមពីលើយន្តការដែលកំពុងអនុវត្តជាប្រចាំថ្ងៃរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ យន្តការនានាដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងតែអនុវត្ត មានជាអាទិ៍៖ មន្ត្រីប្រចាំការរង់ចាំទទួលដោះស្រាយ តាម រយៈ App កម្មវិធី GDI eservices និងតាមរយៈលេខទូរស័ព្ទប្រចាំការ ១២៧១ ឬ ០១៧ ៨៩៨ ៩១៥ ព្រមទាំងទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងឱកាសជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃសាខាផ្ដល់លិខិតឆ្លងដែនប្រចាំខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក អគ្គនាយករង ក៏បានណែនាំដល់មន្ត្រីផ្តល់សេវាជួរមុខទាំងអស់ត្រូវបំពេញភារកិច្ចការងារឱ្យមានប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ គោរពពេលវេលាការងារ ប្រើប្រាស់ពាក្យសម្តីសមរម្យ ហើយត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានគ្រប់លក្ខណៈឱ្យសាកសមជាមន្ត្រីផ្តល់សេវាជួរមុខ៕


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


