Connect with us

ព័ត៌មានជាតិ

អង្គការ GRET ចុះណែនាំដល់កសិករពីការដាំដំណាំស្វាយចន្ទីឲ្យទទួលបានផលល្អ

បានផុស

នៅ

អង្គការ GRET ដឹកនាំដោយលោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA បានចុះណែនាំដល់កសិកររស់នៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងការដាំដំណាំស្វាយចន្ទីរដើម្បីទទួលបានផលល្អ និងនាំយកទៅលក់ឱ្យសហគមដៃគូអភិវឌ្ឍន៍នានាទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការណែនាំពីយុទ្ធសាស្រ្ដក្នុងការថែទាំ អ្នកស្រី សៀង សុវណ្ណារឹម រស់នៅភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ បានចាប់ផ្ដើមគាស់កាយដីចំការដែលមានទំហំដីប្រមាណ៦ហិកតា ដើម្បីដាំគ្រាប់ស្វាយចន្ទីឲ្យទទួលបានផលល្អ។

អ្នកស្រី សៀង សុវណ្ណារឹម បានឲ្យដឹងថា អ្នកស្រីបានចាប់ផ្ដើមដាំដំណាំស្វាយចន្ទីតាំងពីឆ្នាំ២០០២ និងបានបញ្ចប់ការដាំនៅឆ្នាំ២០១៩ ដោយអ្នកស្រីបញ្ជាក់ថា ការដាំដំណាំស្វាយចន្ទីមិនមានភាពងាយស្រួលនោះទេ គឺត្រូវការភាពព្យាយាមទាំងការធ្វើដីជម្រះស្មៅឲ្យស្អាតទៀតផង។

ក្នុងបេសកកម្មចុះណែនាំដល់កសិករពីការដាំដំណាំស្វាយចន្ទីនេះ លោក ប៉ាត សុវណ្ណ ក៏បានណែនាំឲ្យកសិករចេះ​ពីទិច​និចដើម្បីឲ្យដើមស្វាយចន្ទីទទួលបានផ្លែផ្កាល្អ ដោយលោកបានណែនាំឲ្យមានការចិញ្ចឹមអង្ក្រង ព្រោះវាអាចចាប់សត្វដង្កូវនិងសត្វផ្សេងៗស៊ី ចៀសវាងការស៊ីបំផ្លាញផ្ការបស់ស្វាយចន្ទី ថែមទាំងធ្វើឲ្យសាច់ចន្ទីក៏ល្អ និងពេញសាច់ថែមទៀតផង។

លោកបណ្ឌិត គង់ រ៉ាដា អ្នកសម្របសម្រួលគម្រោង ASSET ថ្នាក់ជាតិបានរៀបរាប់ថា ទាក់ទងនឹងកសិកម្មក្នុងការចូលរួមអនុវត្តកសិអេកូឡូស៊ី ហើយកំពុងតែធ្វើទៅលើ៣០គ្រួសារ តាមផលិតកម្មផ្សេងៗមាន ដូចជា ស្រូវ ស្វាយចន្ទីរ ដំឡូងមី។

លោកបន្តថា ការធ្វើកសិកម្មអេកូឡូស៊ីនៅខេត្តព្រះវិហារដែលមានចំនួនកសិករច្រើន ទាំងការធ្វើផលិតកម្ម ស្រូវសិរីរាង្គ ដំឡូងមីសារីរាង្គ និងស្វាយចន្ទីសរីរាង្គ។ ដូច្នេះសម្រាប់យុទ្ធសាស្ត្ររបស់គម្រោង គឺ យើងត្រូវជ្រើសរើសយកឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ជាគោលដៅស្នូល ដែលយើងធ្វើការផ្សព្វផ្សាយទស្សនកិច្ចស្វែងយល់នៅក្នុងខេត្តព្រះវិហារ៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម