Connect with us

ព័ត៌មានជាតិ

ក្រុមភ្ញៀវទេសចរអូស្ត្រាលីបានមកដល់ខេត្តសៀមរាបជាមួយការទទួលសា្វគមន៍យ៉ាងកក់ក្តៅ

បានផុស

នៅ

នៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យន្តហោះខ្នាតធំ បូអ៉ីង៧៧៧ លើកដំបូងដែលហោះត្រង់ពីទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលី បានមកចុះនៅខេត្តសៀមរាប ដោយដឹកអ្នកដំណើរចំនួន២០៨នាក់ និងក្រុមហោះហើរចំនួន ១៦នាក់ សរុប ២២៤នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញទៅទទួលស្វាគមន៍ជើងហោះហើរដឹកអ្នកដំណើរតាមផ្លូវអាកាសហោះហើរត្រង់ចេញពីទីក្រុងស៉ីដនី ប្រទេសអូស្ត្រាលីនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) វេលាម៉ោង ១៨:៤០នាទីល្ងាច ដោយមានការចូលរួមពីគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។

ការរៀបចំពិធីស្វាគមន៍ជើងហោះហើរនេះ គឺបានបញ្ជាក់ពីលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងការទទួលជើងហោះហើរត្រង់ពីតំបន់ឆ្ងាយៗ ដូចជាប្រទេសអូស្រ្តាលី នាថ្ងៃនេះ និងអាចទទួលការចុះចតអាកាសយានធុនធំបានផងដែរ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម