ព័ត៌មានជាតិ
ម្ចាស់សំណង់សង់ក្បែរដងស្ទឹងសង្កែអះអាងសំណង់របស់ខ្លួនសាងសង់មានច្បាប់អនុញ្ញាតិ
បន្ទាប់ពីកាសែតកម្ពុជាថ្មីបានធ្វើការចុះផ្សាយកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ដីអំពីសំណង់រឹងមួយកន្លែងដែលស្ថិតនៅក្បែរដងស្ទឹងសង្កែ ក្នុងភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង រួចមកទើបម្ចាស់សំណង់មួយនេះសុំធ្វើការបំភ្លឺដើម្បីឲ្យមជ្ឈដ្ឋាននានាបានជ្រាប។
កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងដែលជាម្ចាស់សំណង់រឹងមួយនេះបានលើកឡើងថា ទីតាំងរបស់លោកដែលសាងសង់សំណង់មួយនេះគឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយក៏មានច្បាប់អនុញ្ញាតលេខ ៣០៦ ដនស/អសណ ចុះថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៣ ចេញដោយក្រសួងដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ដោយក្រសួងបានកំណត់លើការសាងសង់កម្ពស់ ៩ ជាន់ ស្មើនឹង ៣៨,៤២ ម៉ែត្រ។

លោក ឡុង ផលគុណ បានបន្ថែមទៀតថា ការសាងសង់សំណង់មួយនេះគឺលោកបានដាក់ក្រុមវិស្វករមកពីរាជធានីភ្នំពេញ ដើម្បីសិក្សាយ៉ាងម៉ត់ចត់ ដូច្នេះលោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលនៅជិតខាងក្បែរគ្នាកុំមានការព្រួយបារម្ភអំពីហេតុការណ៍ណាមួយដែលនឹងកើតឡើងជាយថាហេតុឲ្យសោះ។ ឯការសាងសង់បន្តទៅលើទៀតនោះគឺត្រូវបានបញ្ចប់ហើយនៅសល់តែដំបូលប៉ុណ្ណោះ រីឯឆ្នេរស្ទឹងដែលមានគម្លាតពីសំណង់របស់លោកប្រមាណ ៣០ ម៉ែត្រនោះលោកក៏មានបំណងរៀបចំនិងកែប្រែច្រាំងស្ទឹងឲ្យមានសោភ័ណភាពផងដែរ។

ពាក់ព័ន្ធបញ្ហាសំណង់ដ៏មានកម្ពស់ស្កឹមស្កៃមួយនេះ កន្លងទៅលោក ស៊ិម វត្ថា ប្រធានការិយាល័យសំណង់នៃមន្ទីរដែនដីនគរូបនីយកម្មខេត្តបាត់ដំបងបានឲ្យកម្ពុជាថ្មីថា ទីតាំងនេះលោកជាមួយនឹងក្រុមការងារបានចុះទៅផ្អាកការកសាងម្តងរួចមកហើយ ដើម្បីត្រួតពិនិត្យទៅតាមលក្ខណៈផ្លូវច្បាប់ព្រោះសំណង់ស្ថិតនៅលើដីក្បែរដងស្ទឹងសង្កែ។ ប៉ុន្តែក្រោយពីបានចុះសិក្សាសង្កេតឃើញថា ម្ចាស់ទីតាំងមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ដោយទីតាំងប្លង់មានចម្ងាយពីច្រាំងស្ទឹងសង្កែប្រមាណជាង ២០ ម៉ែត្រ ហើយម្ចាស់បានអះអាងមានច្បាប់ពីក្រសួងផងដែរ។ ឯការសាងសង់បន្តក្នុងគម្រោងពី ៧ ជាន់ ទៅ ៨ ជាន់ ប៉ុន្តែនៅក្នុងច្បាប់អនុញ្ញាតទៅលើកម្ពស់នៃការសាងសង់នេះ គឺលោកគ្រាន់តែឮម្ចាស់សំណង់និយាយតែប៉ុណ្ណោះ ដោយលោកមិនបានឃើញការកំណត់កម្ពស់នៅក្នុងច្បាប់អនុញ្ញាតនៃការសាងសង់នោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


