ព័ត៌មានជាតិ
មេធំធនាគារអេស៊ីលីដា លើកយោបល់ឲ្យផលិតក្រដាសប្រាក់រៀលជាប្លាស្ទីកដូចប្រទេសជឿនលឿន
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានលើកយោបល់ឲ្យមានការសិក្សាក្នុងការផលិតក្រដាសប្រាក់រៀលជាប្លាស្ទីក ដើម្បីជំរុញការប្រើប្រាស់រៀលក្នុងចំណោមពលរដ្ឋកម្ពុជា។
លោកបានលើកយោបល់បែបនេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោក ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី
លោក អ៊ិន ចាន់នី បានលើកឡើងថា ប្រទេសជឿនលឿនខ្លះបានប្រើប្រាស់ក្រដាសប្រាក់ប្លាស្ទីកពេលត្រូវទឹកមិនផុយរលួយនិងស្វិត ដែលនឹងធ្វើឱ្យពលរដ្ឋកាន់តែស្រលាញ់និងចូលចិត្តប្រើប្រាស់រូបិយណ្ណរបស់ជាតិ។
បន្ថែមពីការពង្រឹងគុណភាពក្រដាសប្រាក់រៀល លោកក៏ចង់ឲ្យក្រដាសប្រាក់រៀលមានទំហំប៉ុនៗគ្នាព្រោះបច្ចុប្បន្នលោកសង្កេតឃើញក្រដាសប្រាក់រៀលមានទំហំធំតូចដាក់ចូលហោប៉ាវអាចចេញឬលៀនចេញមកក្រៅ ប្រសិនបើបានទំហំប៉ុនៗគ្នាជាការល្អ។

ទាក់ទងការជំរុញប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារកម្ពុជា លោក អ៊ិន ចាន់នី បានគាំទ្រចំពោះការផ្សព្វផ្សាយប្រាក់រៀលរបស់ធនាគារជាតិដោយសហការជាមួយសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានធ្វើឱ្យមហាជនបានយល់ដឹងពីសារសំខាន់នៃការប្រើប្រាក់រៀលកាន់តែច្រើនថែមទៀត។ ពិសេសប្រកាសរបស់ធនាគារជាតិស្តីពីឥណទានប្រាក់រៀលដែលតម្រូវឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីប្រាក់រៀល ១០ ភាគរយបច្ចុប្បន្ននេះមានការកើនឡើងលើស ១០ ភាគរយទៅទៀតដោយសារប្រជាពលរដ្ឋតម្រូការកើនឡើង។
ដោយឡែកការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបាគងរបស់ធនាគារជាតិ ដែលជាមជ្ឈមណ្ឌលកណ្តាលដែលធនាគារនានាបានតភ្ជាប់ក្នុងការសម្រួលក្នុងការទូទាត់ ក៏ជាកត្តាមួយជំរុញឱ្យការទូទាត់ប្រាក់រៀល។ លោក អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ធនាគារជាតិបានបង្កើតហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ប្រព័ន្ធបាគងឆ្លងដែន ជាមួយបណ្តាប្រទេសមួយចំនួនដូចជាវៀតណាម ថៃ ឡាវចិនក៏បានរួមចំណែកក្នុងការទូទាត់ប្រាក់រៀលកើនឡើងផងដែរ។
ជុំវិញបញ្ហាដុល្លាររូបនីយកម្មនៅកម្ពុជា លោក បណ្ឌិត អ៊ិន ចាន់នី លើកឡើងថា ប្រសិនបើចង់ដូរពីប្រាក់ដុល្លារមកប្រើប្រាក់រូបបិយបណ្ណជាតិវិញគួរតែធ្វើសន្សឹមៗដើម្បីចៀសវាងប៉ះពាល់ច្រើន ព្រោះថាការដូរពីដុល្លារទៅជារូបិយបណ្ណជាតិទាំងគំហុកបង្កឱ្យមានការប៉ះពាល់ច្រើនដល់ស្ថាប័ននិងអតិថិជន ព្រោះអតិថិជនប្រើដុល្លារមិនមែនជាប្រាក់រៀលទេ។ ដូចនេះគួរតែដូរពីដុល្លារទៅរូបិយបណ្ណជាតិដោយសន្សឹមៗ។
លោកបានលើកដោយយោងរបាយការណ៍របស់ធនាគារជាតិមកបញ្ជាក់ថា តាមរបាយការណ៍ធនាគារជាតិពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០២២ ការប្រើប្រាស់រូបិបណ្ណជាតិមានការបំរែបំរួលខ្លាំងដូចជាឆ្នាំ២០១៧ ប្រាក់ឥណទានដុល្លារមាន ៩៨% លុះដល់ឆ្នាំ២០២២ បានធ្លាក់ចុះនៅសល់តែ ៨៩% ខណៈប្រាក់រៀលមាន ១១% ។ ចំណែកប្រាក់សន្សំជាដុល្លារក្នុងឆ្នាំ២០១៧ មាន ៩៣% ដល់ឆ្នាំ២០២២ នៅសល់ ៩០,៤%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


