Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៤ ចាប់ផ្ដើមអនុវត្តអង្កេតតម្រូវការគ្រប់គ្រងព្យាបាលជំងឺមហារីក នៅភ្នំពេញ

បានផុស

នៅ

វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ បានចូលរួមដឹកនាំកិច្ចប្រជុំលើកទី១ នៃក្រុមការងារសម្របសម្រួលជំងឺមហារីករាជធានីភ្នំពេញ ដើម្បីពិភាក្សាលើតួនាទី និងភារកិច្ច យន្តការក្នុងការវាយតម្លៃពីតម្រូវការ និងសមាសភាពក្រុមបច្ចេកទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងអង្គប្រជុំ បានពិនិត្យពិភាក្សាទៅលើតួនាទីភារកិច្ចរបស់ក្រុមការងារសម្របសម្រួល និងបានពិនិត្យពីសមាសភាពក្រុមការងារបច្ចេកទេសក្នុងការរៀបចំផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តគម្រោង។ ជាលទ្ធផល អង្គប្រជុំទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដោយបានសម្រេច និងចាប់ផ្ដើមអនុវត្តអង្កេតតម្រូវការក្នុងការគ្រប់គ្រងព្យាបាលជំងឺមហារីកនៅក្នងរាជធានីភ្នំពេញ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្ដល់របាយការណ៍ត្រឡប់មករិញជូនក្រុមការងារសម្របសម្រួលនៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ពីនាយកដ្ឋានជំនាញ និងអង្គការ C/Can ដែលជាអង្គការឧបត្ថម្ភគាំទ្រក្នុងការរៀបចំការគ្រប់គ្រង និងពង្រឹងសមត្ថភាព នៃការគ្រប់គ្រងជំងឺមហារីកនៅក្នុងរាជធានីភ្នំពេញ វេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការ បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកា នៃក្រុមការងារសម្របសម្រួល ហើយក៏បានថ្លែងអំណរគុណដល់អង្គការ C/Can ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ពង្រឹងសមត្ថភាពវិស័យសុខាភិបាល ដែលជាក់ស្ដែងនៅពេលនេះគឺកំពុងតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែលជាប្រភេទជំងឺមួយក្នុងចំណោមជំងឺមិនឆ្លង ដែលក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពី សាស្ត្រាចារ្យរដ្ឋមន្ត្រី។

គួរបញ្ជាក់ថា កិច្ចប្រជុំនោះ ប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ទីប្រឹក្សាក្រសួងសុខាភិបាល អង្គការដៃគូ នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរពេទ្យជាតិដែលជាសមាជិកនៃក្រុមការងារនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម