ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជាលើកឈ្មោះក្រុមហ៊ុនជប៉ុនចំនួន ២ កំពុងជោគជ័យគម្រោងវិនិយោគនៅកម្ពុជា
នាដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយអាស៊ានជប៉ុននៅទីក្រុងតូក្យូប្រទេសជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តអ្នកវិនិយោគជប៉ុនឱ្យបន្តវិនិយោគ ព្រមទាំងពង្រីកអាជីវកម្មដែលមានស្រាប់នៅកម្ពុជា។
នាឱកាសនោះ មេដឹកនាំកម្ពុជាក៏បានលើកពីជោគជ័យរបស់ក្រុមហ៊ុនជប៉ុនចំនួនពីរក្នុងចំណោមក្រុមហ៊ុនជប៉ុនផ្សេងទៀត ដើម្បីទាក់ទាញវិនិយោគទុនជប៉ុនមកកម្ពុជា។

សម្តេចធិបតីបានលើកឡើងពីក្រុមហ៊ុន AEON Mall Cambodia Co., Ltd ដែលបោះទុនវិនិយោគសាងសង់ផ្សារទំនើបនៅរាជធានីភ្នំពេញ។
សម្តេចបានគូសបញ្ជាក់ថា ក្រុមហ៊ុនចាប់ផ្តើមជាមួយទុនដំបូងវិនិយោគសាងសង់ផ្សារទំនើបចំនួន ២០០ លានដុល្លារអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រុមហ៊ុនបានពង្រីកទុនបន្ថែមចំនួន ៤០៩ លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្សារទំនើប AEON Mall ទីពីរ និងទីបី រួមទាំងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀតឈ្មោះថា AEON Mall (Cambodia) Logi Plus Co., Ltd ដើម្បីរួមចំណែកដោះស្រាយបញ្ហាដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
សម្ដេចធិបតីបានលើកក្រុមហ៊ុនជប៉ុនមួយទៀតដែលជោគជ័យនៅកម្ពុជាគឺ Minebea Cambodia Co. Ltd។ Minebea Cambodia Co. Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi បានចាប់ផ្តើមវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១១ ក្នុងទុនដំបូងត្រឹមតែ ២៣ លានដុល្លារ។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុនបានបង្កើនទុនវិនិយោគចំនួន ៦១៤ លានដុល្លារអាមេរិក ជាមួយបុគ្គលិកសរុបចំនួន ៦៦៣០ នាក់។


ជាមួយជោគជ័យក្រុមហ៊ុនជប៉ុនដែលកំពុងវិនិយោគនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនឱ្យបន្តវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលមានសក្តានុពលខ្ពស់។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញគោលនយោបាយ ច្បាប់វិនិយោគ យន្តការអនុវត្ត និងក្របខ័ណ្ឌ គតិយុត្តថ្មីៗ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទិកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផជាដើម។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយអាស៊ានជប៉ុននៅទីក្រុងតូក្យូប្រទេសជប៉ុនពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនធំៗដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារ។


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនជប៉ុនលំដាប់អន្តរជាតិ ដែលបានចូលជួបប្រមុខមេដឹកនាំកម្ពុជាក្នុងនោះរួមមាន ក្រុមហ៊ុន Yasaki (Cambodia) Wiring Systems Co., Ltd. ក្រុមហ៊ុនសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ក្រុមហ៊ុន Sumitomo Corporation ក្រុមហ៊ុន Pharma Foods International Co., Ltd. ក្រុមហ៊ុន Ehime Package ក្រុមហ៊ុន Kojima Holdings Co., Ltd. ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុន Meiji Co., Ltd. ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ក្រុមហ៊ុន AEON MALL Co., Ltd. ក្រុមហ៊ុន NTT DOCOMO INC. ក្រុមហ៊ុន DMG MORI CO., Ltd. និងស្ថាប័ន Japan External Trade Organization ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ