ព័ត៌មានជាតិ
គល់រាំង ប្រភេទត្រីកម្រមួយក្បាល ទម្ងន់ ៨,៥ គីឡូ ត្រូវបានលែងចូលទន្លេវិញ
ត្រីគល់រាំងមួយក្បាលទម្ងន់ ៨,៥ គីឡូ ប្រវែង ០,៦៥ ម៉ែត្រ ដែលជាប្រភេទត្រីកម្រ ត្រូវបានមន្ត្រីជលផលទទួលយកមកលែងចូលទន្លេវិញនៅឃុំប្រល័យមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ នៅម៉ោង៧ ព្រឹក ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ប្រជាពលឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានជូនដំណឹងថា នេសាទបានត្រីគល់រាំងមួយក្បាល ជាប់លប បន្ទាប់ពីទទួលបានដំណឹងនេះ លោកបានរាយការណ៍មកជំនាញជលផលដើម្បីយកត្រីនេះលែងចូលដែននេសាទវិញ។
លោក លី ឡា បានបញ្ជាក់ទៀតថា ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រីប្រភេទត្រីនេះត្រូវការពារដោយក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក ២ មាត្រា ១៨។ ខេត្តបានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមទន្លេមេគង្គ ដើម្បីអភិរក្សពូជត្រីជិតផុតពូជនេះ។

ដូច្នេះប្រជាពលរដ្ឋពេលនេសាទបានត្រីប្រភេទនេះសូមចូលរួមលែងវាចូលក្នុងទន្លេវិញដើម្បីរួមគ្នាអភិរក្សពូជត្រីនេះឲ្យ បានសម្បូរ និងគង់វង្សរហូតដល់ទៅសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


