ព័ត៌មានជាតិ
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ត្រៀមរួចរាល់សម្រាប់បង្រៀនជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ
កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ លោក តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្ដាលខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកបានគូសបញ្ជាក់ថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ វិទ្យាស្ថាន បានទទួលយុវជនមកចុះឈ្មោះចូលរៀនចំនួន ១ ៦៤៦ នាក់ លើជំនាញចំនួន ៩ មានដូចជា ផលិតនំ ធុរកិច្ចភេសជ្ជៈ ធ្វើម្ហូប សេវាកម្មសម្អាងកាយ ម៉ាស៊ីនត្រជាក់ អគ្គិសនី ក្រាហ្វិកឌីសាញ សេវាកម្មកុំព្យូទ័រ និងការតបណ្ដាញទឹកក្នុងអគារ។

លោកបន្តថា វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ នឹងបើកថ្នាក់ដំបូងក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខ។ ហើយវិទ្យាស្ថាន បានរៀបចំទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ និងគ្រូបណ្ដុះបណ្ដាល ដែលពោរពេញទៅដោយសមត្ថភាពផងដែរ។ លោកបន្ថែមថា «ជំនាញទាំងអស់របស់វិទ្យាស្ថាន ជាជំនាញដែលសិស្សមានការងារធ្វើល្អសមរម្យ និងទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ សិក្សាដោយឥតគិតថ្លៃ។ ដោយឡែក យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ។

ទន្ទឹមនេះ លោក តាន់ កុសល បានអំពាវនាវទៅដល់យុវជនដែលមិនទាន់ចុះឈ្មោះចូលរៀនស្វែងយល់អំពីជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ហើយនាំគ្នាមកចុះឈ្មោះចូលរៀនឲ្យបានគ្រប់ៗ គ្នា៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


