ព័ត៌មានជាតិ
ចាប់បានជ្រូកឆ្លងជំងឺប៉េស្តអាហ្វ្រិកដឹកមកពីថៃ៣០ក្បាល
ឈ្មួញដឹកសត្វជ្រូកចំនួន ៣០ ក្បាលតាមច្រករបៀងពីប្រទេសថៃចូលមកកម្ពុជា ត្រូវសមត្ថកិច្ចចាប់បាន ហើយយកទៅដុតកម្ទេចចោល បន្ទាប់ពីមន្ត្រីជំនាញរកឃើញជ្រូកទាំងនោះមានឆ្លងជំងឺប៉េស្តអាហ្វ្រិកនៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២០។
ការចាប់រឹបអូសជ្រូកនាំចូលខុសច្បាប់នេះ ស្ថិតនៅចំណុច ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ។

កាលពីថ្ងៃទី ៧ ដើមខែនេះ សមត្ថកិច្ចបានចុះឆ្មក់ស្ទាក់ចាប់បទល្មើសផលិតកម្មសត្ថបានចំនួន ២ ករណី ដោយបង្ក្រាបរថយន្តដឹកជ្រូក ២០ ក្បាល តាមច្រករបៀងអូរបីជាន់ ដែលករណីនេះជាការនាំចូលសត្វជ្រូក និងការដឹកជញ្ជូនគ្មានលិខិតអនុញាត។
និងករណីទី២ សមត្ថកិច្ចបានឃាត់គោយន្ត១គ្រឿងដឹកសត្វជ្រូករស់ចំនួន១០ក្បាល តាមច្រករបៀងចំការគក្នុងភូមិចម្ការគ ឃុំចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់៕


អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


