ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លើកមូលហេតុចម្បងចំនួន ៤ នាំឲ្យផ្លូវជនបទឆាប់រងការខូចខាត
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានលើកពីកត្តាមូលហេតុចម្បងមួយចំនួនដែលបណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆាប់រងការខូចខាត។

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធនិងសំណង់សិល្បការ្យជនបទ ដោយមានចូលរួមពីមន្រ្តីក្រសួងក៏ដូចជាថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្លូវលំជនបទ។ នាឱកាសនោះលោករដ្ឋមន្រ្តីក៏បានលើកឡើងពាក់ព័ន្ធមូលហេតុចម្បងដែលបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទរងការខូចខាត។
លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា តាមរយៈការត្រួតពិនិត្យនិងសិក្សានាពេលកន្លងមក ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទឆាប់រងការខូចខាតមកពីកត្តាធំៗចំនួន ៤ គឺ បញ្ហាគុណភាពបច្ចេកទេសស្ថាបនាផ្លូវ, ការប្រែប្រួលអាកាសធាតុ, ការដឹកជញ្ជូនលើសកម្រិតទម្ងន់កំណត់, ការទទួលខុសត្រូវត្រ្ទតពិនិត្យគុណភាពផ្លូវ និងការស្វែងរកបច្ចេកវិទ្យាថ្មី។

ដើម្បីធានាដល់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការ្យជនបទមានគុណភាព សម្រាប់បម្រើដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋមានគុណភាព និងនិរន្ដរភាព លោករដ្ឋមន្ដ្រីបានផ្ដល់ការណែនាំដូចខាងក្រោម៖
-រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូល ដើម្បីសិក្សាពីបច្ចេកវិទ្យាថ្មីៗនៃការស្ថាបនាផ្លូវជនបទសម្រាប់ជំនួសឱ្យវត្ថុធាតុដើមក្នុងស្រុកដែលមិនអាចឆ្លើយតបគ្រប់គ្រាន់នាពេលអនាគត
-រៀបចំផែនការបុរេសកម្មសម្រាប់ការលើកគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដោយត្រូវយកចិត្តទុកដាក់លើភាពធន់នឹងការប្រែប្រួលអាកាសធាតុ
-សិក្សាស្ថានភាពភូមិសាស្រ្ដ និងគំរូប្លង់, ត្រួតពិនិត្យគ្រប់ដំណាក់កាលនៃការសាងសង់, ត្រួតពិនិត្យវត្ថុធាតុដើម, ត្រួតពិនិត្យគ្រឿងចក្រសម្រាប់ស្ថាបនា, និងការវាយតម្លៃគុណភាពតាមសំណាកគំរូដែលយកពីមន្ទីរពិសោធន៍ត្រឹមត្រូវ
-ថ្នាក់ដឹកនាំ និងមន្រ្ដីអនុវត្តគម្រោងស្ថាបនាផ្លូវត្រូវបង្កើនការយកចិត្តទុកដាក់និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ដគម្រោងឱ្យបានទាន់ពេលវេលាតាមកិច្ចសន្យាសាងសង់
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវពិនិត្យ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្ទីរជំនាញពាក់ព័ន្ធ លើការរៀបចំផែនការមេអភិវឌ្ឍន៍ផ្លូវ និងផែនការសកម្មភាពប្រចាំឆ្នាំដើម្បីអនុវត្តការងារមានប្រសិទ្ធភាពខ្ពស់នានា
-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្រូវលើកផែនការថែទាំខួប លើខ្សែផ្លូវដែលគ្រោងស្ថាបនាដោយដៃគូអភិវឌ្ឍន៍ មុនពេលគម្រោងចាប់ផ្ដើមអនុវត្ត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


