ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ប្រកាសឱ្យអ្នកសារព័ត៌មានទូទាំងខេត្តរួសរាន់ចុះឈ្មោះឱ្យបានគ្រប់អង្គភាព
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានចេញលិខិតស្នើដល់អ្នកសារព័ត៌មានគ្រប់អង្គភាព ភ្នាក់ងារសារព័ត៌មានទាំងអស់ខេត្តកំពង់ឆ្នាំង ប្រញាប់ចុះឈ្មោះក្នុងបញ្ជីគ្រប់ៗគ្នា ដើម្បីងាយស្រួលធ្វើបច្ចុប្បន្នភាព បញ្ជូនទៅក្រសួងព័ត៌មាន។ នេះបើតាមលិខិតរបស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ នេះ។

តាមលខិតខាងលើដែលបានដាក់ចេញនេះ អ្នកសារព័ត៌មានទាំងអស់ដែលនៅខេត្តកំពង់ឆ្នាំង ត្រូវចុះឈ្មោះឱ្យបានគ្រប់គ្នា អាជីវកម្ម និងភ្នាក់ងារ របស់អង្គភាពសារព័ត៌មាន នៅការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដើម្បីឱ្យមន្ទីរមូលដ្ឋានធ្វើបច្ចុប្បន្នភាព និងស្រង់ស្ថិតិពីចំនួនភ្នាក់ងារសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងឱ្យបានច្បាស់លាស់ក្នុងការធ្វើរបាយការណ៍ទៅកាន់ក្រសួងព័ត៌មាន។
អ្នកសារព័ត៌មាននៅខេត្តកមពង់ឆ្នាំង ត្រូវភ្ជាប់ ឬ Scan ឯកសារភ្ជាប់មកជាមួយនូវ៖
១. លិខិតឧទ្ទេសនាម ពីអគ្គនាយកទូរទស្សន៍ ចាងហ្វាង កាសែត គេហទំព័រ TV Online និងទស្សនាវដ្តី ។ល។
២. បណ្ណសម្គាល់ខ្លួន ឬ កាតសម្គាល់ខ្លួនដែលចេញដោយអង្គភាពសារព័ត៌មាន។
៣. ឯកសារផ្សេងៗ ប្រសិនបើមាន៕

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


