ព័ត៌មានជាតិ
ឆ្នាំ ២០២៣ គ្រោះមហន្តរាយកើតឡើងជាង ១ ពាន់លើក បណ្ដាលឱ្យមនុស្សស្លាប់ ជាង ១ រយនាក់
នៅក្នុងឆ្នាំ ២០២៣ គ្រោះមហន្តរាយធម្មជាតិ បានកើតឡើងជាង ១០០០ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៤០០ នាក់ ព្រមទាំងបំផ្លាញផ្ទះសម្បែងជិត ២ ម៉ឺនខ្នង។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ មករា នេះថា ឆ្នាំ ២០២៣ គ្រោះមហន្តរាយធម្មជាតិរួមមាន ៖ ខ្យល់កន្ត្រាក់ រន្ទះបាញ់ និងអគ្គិភ័យ បានកើតឡើងចំនួន ១០១៨ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១២៣ នាក់ រងរបួស ២៧៨ នាក់ និងបំផ្លាញផ្ទះសម្បែងជិត ១៨០០០ ខ្នង ព្រមទាំងតូបផ្សារ ឃ្លាំងទំនិញ សាលារៀន និងអគាររដ្ឋបាលមួយចំនួនទៀត។

លោកបានបន្តថា ក្នុងនោះរន្ទះបាញ់កើតឡើងចំនួន ១៤៣ លើក បណ្តាលឱ្យខូចខាតផ្ទះ ១៦ ខ្នង ស្លាប់ ៨៤ នាក់ របួស ៥៩ នាក់ និងងាប់គោក្របី ១០៧ ក្បាល។ ចំណែកខ្យល់កន្ត្រាក់កើតឡើងចំនួន ៣០៤ លើក បណ្តាលឱ្យរលំផ្ទះ ២០៣៤ ខ្នង របើកដំបូលផ្ទះ ១៥៤៤៩ ខ្នង សាលារៀន ៩៥ ខ្នង តូបផ្សារ ៨០ តូប អគាររដ្ឋបាល ៤០ អគារ ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧៥ នាក់។ រីឯអគ្គិភ័យកើតឡើងចំនួន ៥៧១ លើក បណ្តាលឱ្យឆេះផ្ទះ ៦៣៦ ខ្នង តូបផ្សារ ៤៩៩ តូបឃ្លាំងទំនិញ ១៤ សាលារៀន ១ ខ្នង រោងចក្រសិប្បកម្ម ១១ កន្លែង អគាររដ្ឋបាល ១៤ កន្លែង ស្លាប់មនុស្ស ៣០ នាក់ និងរបួស ៤៤ នាក់។

លោកបានបន្តទៀតថា ចំនួនគ្រោះមហន្តរាយធម្មជាតិឆ្នាំ ២០២៣ បើធៀបទៅនឹងឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយឆ្នាំ ២០២២ មានគ្រោះមហន្តរាយកើតឡើងចំនួន ៧៧៤ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៨២ នាក់ និងរបួស ១៧៩ នាក់ បំផ្លាញផ្ទះសម្បែង ១០៦៤៣ ខ្នង។ ក្នុងនោះរន្ទះបាញ់កើតឡើងចំនួន ១១០ លើក បណ្តាលឱ្យមនុស្សស្លាប់ ៦៣ នាក់ របួស ៦៦ នាក់ ងាប់គោក្របី ៩០ ក្បាល។ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២១០ លើក បណ្តាលឱ្យរលំផ្ទះ ១១១០ ខ្នង របើកដំបូលផ្ទះ ៩៥៣៣ ខ្នង ខូចខាតសាលារៀនចំនួន ៦៤ ខ្នង តូបផ្សារ ១៣ តូប អគាររដ្ឋបាល ២៥ កន្លែង ស្លាប់មនុស្ស ៣ នាក់ និងរបួស ៦៦ នាក់ និងអគ្គិភ័យកើតឡើងចំនួន ៤៥៤ លើក បណ្តាលឱ្យឆេះផ្ទះចំនួន ៧៣៧ ខ្នង តូបផ្សារ ១០០ តូប ឃ្លាំងទំនិញ ១៨ កន្លែង សាលារៀន ២ ខ្នង អគាររដ្ឋបាល ២ កន្លែង រោងចក្រសិប្បកម្ម ១២ កន្លែង ស្លាប់មនុស្ស ១៦ នាក់ និងរបួស ៥៥ នាក់៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


