ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងជន់លិចខេត្តចំនួន ១១ ប៉ះពាល់ពលរដ្ឋជាង ៣ ម៉ឺន ២ ពាន់គ្រួសារ និងដំណាំស្រូវជាង ១ ម៉ឺន ៥ ពាន់ហិតា
ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យជន់លិចខេត្តចំនួន ១១ ប៉ះពាល់ប្រជាពលរដ្ឋជាង ៣ ម៉ឺន ២ ពាន់គ្រួសារ ផ្ទះជាង ២ ម៉ឺន ៤ ពាន់ខ្នង ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាពជាង ១ ពាន់គ្រួសារ និងដំណាំស្រូវជាង ១ ម៉ឺន ៥ ពាន់ហិតា ក្នុងនោះ ខូចខាតជាង ៦០០ ហិតា។


លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១ តុលា នេះថា គិតចាប់ពីថ្ងៃទី ២៦ ដល់ល្ងាចថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ មានក្រុង/ស្រុកចំនួន ៤៦ នៃខេត្ត ១១ បានជន់លិចដោយសារជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យ និងព្រះវិហារ បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣២,២៩៥ គ្រួសារ កើន ៤,១០២ គ្រួសារ ផ្ទះប៉ះពាល់ចំនួន ២៤,៧៩៥ ខ្នង កើន ១,០២៧ ខ្នង ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន ១,១៦១ គ្រួសារ ស្រូវប៉ះពាល់ចំនួន ១៥,៨៦៤ ហិតា កើន ១,៦៩៦ ហិតា ក្នុងនោះ ស្រូវខូចខាតចំនួន ៦៣៨ ហិតា កើន ៣៦១ ហិតា។

ពាក់ព័ន្ធទៅនឹងស្ថានភាពកម្ពស់ទឹកវិញ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែងមាន ១០.៣៩ ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ) ទន្លេមេគង្គក្រចេះមានកម្ពស់ ២១.៦១ ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ) ទន្លេបាសាក់ចតុមុខមាន ៩.១៥ ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៥០ ម៉ែត្រ)។ លោកបានបន្ថែមថា ចំណែកស្ថានភាពទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានបញ្ហាអ្វីគួរឱ្យព្រួយបារម្ភនៅឡើយទេ។


យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ដោយសារសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង កំពុងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាំងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី ៤០% នៅតំបន់វាលទំនាបគ្របដណ្តប់លើផ្ទៃដី ៥០% នៅតំបន់ខ្ពង់រាប និង ៤៥% នៅតំបន់មាត់សមុទ្រ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


