ព័ត៌មានអន្ដរជាតិ
លោក អានុទីន រងសម្ពាធគរដូចភ្នំ ដែលលំបាកស្តារប្រជាប្រិយភាពវិញ មុនការបោះឆ្នោត
សម្ពាធនយោបាយកើនឡើងកាន់តែខ្លាំងសម្រាប់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលបានខិតខំប្រឹងប្រែងខ្នះខ្នែងចង់បានការកាន់អំណាចដើម្បីទទួលបានប្រជាប្រិយភាពមុនការបោះឆ្នោតដែលគ្រោងធ្វើនៅខែមេសាឆ្នាំ២០២៦ ខណៈការរំលាយសភាកាន់តែកៀកដើម្បីបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។

សម្ពាធនយោបាយកើនឡើងចុងក្រោយនេះ ទំនងធ្វើឲ្យលោក អានុទីន បាត់បង់លទ្ធភាពស្តារប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃនៅដើមឆ្នាំ២០២៦ ផ្អែកតាមកិច្ចព្រមព្រៀងដែលគណបក្សភូមិចៃថៃរបស់លោក បានធ្វើជាមួយគណបក្សប្រជាជន ដែលជាគណបក្សក្រៅរដ្ឋាភិបាលដ៏ធំបំផុតនោះ។
សម្ពាធកើនឡើងចំពោះលោក អានុទីន នាពេលចុងក្រោយនេះ គឺកើតចេញពីការចាត់ចែង គ្រប់គ្រងគ្រោះមហន្តរាយទឹកជំនន់មិនមានប្រសិទ្ធភាពនៅទីក្រុងហាតយ៉ៃនៃខេត្តសុងខ្លា និង ខេត្តមួយចំនួនទៀតនៅភាគខាងត្បូងប្រទេសថៃ ដែលបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់១៧០ត្រឹមថ្ងៃទី១ខែធ្នូ និងប្រជាជនជាង៣លាន
ការខ្វះខាតស្បៀងសម្រាប់ចែកជូនជនរងគ្រោះ។
អ្នកនយោបាយថៃនិងអ្នកមានឥទ្ធិពលក្នុងសង្គមថៃកាន់តែច្រើនឡើងៗ បានចេញសារជាបន្តបន្ទាប់ប្រតិកម្មបែបអវិជ្ជមានចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលនៅសល់ពេលត្រឹមតែ២ខែទៀតប៉ុណ្ណោះ ដល់កាលកំណត់ដែលលោកសន្យារំលាយសភា។
នៅថ្ងៃទី១ខែធ្នូនេះ អគ្គលេខាធិការរងគណបក្សភឿថៃ Lin Thipphorn Warinwatchararoach ដែលធ្លាប់កាន់តែដំណែងជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ បាននិយាយបរិហាររដ្ឋាភិបាលរបស់លោក អានុទីន ចំពោះការបន្ថែមនូវទុក្ខវេទនា ដោយដាក់ចំណាត់ថ្នាក់ ប្រភេទនៃការស្លាប់ និងការដាក់ចេញនីតិវិធីស្មុគស្មាញក្នុងការផ្តល់់សំណង។
អ្នកនយោបាយគណបក្សភឿថៃដែលទើបបាត់បង់ការកាន់អំណាចជាង២ខែកន្លងមកនេះ បានលើកឡើងថា នាងបានទទួលព័ត៌មានពីប្រជាជនក្នុងមូលដ្ឋានអំពីការបរាជ័យរបស់រដ្ឋាភិបាលអំឡុងពេលវិបត្តិ ហើយ នៅថ្ងៃនេះ រដ្ឋបាលរបស់លោក អានុទីន បន្តធ្វើការឈឺចាប់របស់ប្រជាជនកាន់តែអាក្រក់ជាថ្មីទៀត។

កាលពីថ្ងៃសុក្រសប្តាហ៍មុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាខន (Somchai Srisutthiyakorn) បានចេញមុខរិះគន់ នាយករដ្ឋមន្ត្រី អានុទីន ដោយចំហរ ដោយជំរុញឱ្យនាយករដ្ឋមន្ត្រីរូបនេះលាលែងពីតំណែង និងទទួលខុសត្រូវចំពោះការគ្រប់គ្រងស្ថានភាពទឹកជំនន់នៅភាគខាងត្បូងមិនត្រឹមត្រូវ។
តាមសេចក្តីរាយការណ៍នោះ លោក ស៊ុមឆៃ បានរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ចំពោះការផ្តល់អាទិភាពលើមុខមាត់នយោបាយ និងសំឡេងឆ្នោតលើការគ្រប់គ្រងទឹកជំនន់ឲ្យមានប្រសិទ្ធភាពចំពោះស្ថានភាពទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានបង្កការលិចលង់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំងនោះ។

លោក ស៊ុមឆៃ បានបញ្ជាក់ថា ខណៈភ្លៀងធ្លាក់ខ្លាំងជាធម្មជាតិ ហើយទឹកជំនន់អាចកើតឡើងនោះ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងរហ័សដើម្បីសង្គ្រោះអាយុជីវិតមនុស្សគឺអាចសម្រេចបាន។ អាជ្ញាធរមូលដ្ឋានអាចនឹងវាយតម្លៃស្ថានភាពដែលមិននឹកស្មានដល់ ប៉ុន្តែពួកគេមានកម្រិតលើឧបករណ៍ និងកម្លាំងពលកម្ម។ ដូច្នេះ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាលកណ្តាលក្នុងការប្រមូលធនធាន និងសម្របសម្រួលជំនួយ។
អ្នកសារព័ត៌មានជើងចាស់ លោក Pravit Rojanaphruk នៃសារព័ត៌មាន Khaosod បានសរសេរបរិហារពីភាពបរាជ័យរបស់រដ្ឋាភិបាលរបស់លោក អានុទីន ដែលបរាជ័យក្នុងការប្រកាសផ្តល់ដំណឹងដល់ប្រជាជនដែលស្ថិតនៅតំបន់រងផលប៉ះពាល់។
អ្នកសារព័ត៌មានដ៏មានបទពិសោធន៍រូបនេះ បានលើកឡើងថា នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល បានទទួលស្គាល់កំហុសរបស់ខ្លួន បន្ទាប់ពីមួយសប្តាហ៍នៃទឹកជំនន់ដ៏ធំបានលិចទីក្រុងហាតយ៉ៃភាគខាងត្បូង ដែលជាទីក្រុងធំជាងគេក្នុងតំបន់ និងជាគោលដៅទេសចរណ៍ដ៏សំខាន់ ហើយអ្វីដែលហាក់ដូចជាបរាជ័យជាប្រព័ន្ធក្នុងការព្រមានប្រជាជនឱ្យជម្លៀស និងដោះស្រាយទឹកជំនន់ដែលមានជម្រៅរហូតដល់៥ម៉ែត្រនៅក្នុងតំបន់ខ្លះ។
លោក បានលើកឡើងថា៖«រដ្ឋាភិបាលមានកំហុស ខ្ញុំទទួលស្គាល់ថា ពេលមនុស្សស្លាប់ មិនថានៅទីណា ពេលរបួស និងមិនអាចនៅផ្ទះបាន គឺធ្លាក់លើនាយករដ្ឋមន្ត្រី វាជាកំហុសរបស់នាយករដ្ឋមន្ត្រីទាំងអស់»។
ការទទួលស្គាល់កំហុសរបស់អានុទីនហាក់យឺតពេលពេកទៅហើយ ប៉ុន្តែនាយករដ្ឋមន្ត្រីដែលកំណត់ត្រឹម៤ខែនេះ នៅតែមិនអាចពន្យល់បានថា ហេតុអ្វីបានជារដ្ឋាភិបាល ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ បរាជ័យយ៉ាងអណោចអធ័ម។
សម្រាប់មន្ត្រីគណបក្សភឿថៃ អ្នកស្រី Lin Thipphorn ភាពច្របូកច្របល់នៃការផ្តល់ព័ត៌មានបានកើតឡើងចាប់តាំងពីថ្ងៃទី២៦ខែវិច្ឆិកា ពេលដែលអ្នកនាំពាក្យរដ្ឋាភិបាល និងមជ្ឈមណ្ឌលបញ្ជាការគ្រោះមហន្តរាយជាតិ លោក Siriphong Angkasakulkiat បានប្រកាសថា អ្នកស្លាប់៨០ពីមន្ទីរពេទ្យហាតយ៉ៃមិនពាក់ព័ន្ធទឹកជំនន់ទេ។ ៣ថ្ងៃក្រោយមក គឺនៅថ្ងៃទី២៩ខែវិច្ឆិកា សាកសព១៣១នាក់។
ដោយការទើសចិត្តចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះស្ថានភាពគ្រោះមហន្តរាយ គណបក្សប្រជាជនដែលជាគណបក្សគាំទ្រលោកអានុទីនឲ្យកាន់កៅអីនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានបញ្ចេញសារខ្លាំងៗរិះគន់លោក អានុទីនផងដែរ។
គិតត្រឹមថ្ងៃទី ២៩ខែវិច្ឆិកា ទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងខេត្តចំនួន៩ ដែលប៉ះពាល់ដល់ប្រជាជនជាង ៣,១៧លាននាក់ និង ១,១៤លានគ្រួសារ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ។ យ៉ាងហោចណាស់មនុស្សជាង១៦០ នាក់បានស្លាប់ ប៉ុន្តែតួលេខស្លាប់ត្រូវបានគេជឿថា មានចំនួនខ្ពស់ជាងនេះបន្ថែមទៀត៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


