ព័ត៌មានជាតិ
រមណីយដ្ឋាន កោះប៉ែន ទទួលបានភ្ញៀវទេសចរប្រមាណជាង៣ម៉ឺននាក់ ក្នុងរយៈពេល៩ថ្ងៃ
រមណីដ្ឋានឆ្នេរខ្សាច់ កោះប៉ែន បានចាប់បើកដំណើរការតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មកទល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ ទទួលភ្ញៀវទេសចរចំនួនប្រមាណជាង ៣៤ ៤១២ នាក់ ក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៤៩៥ នាក់ ផងដែរ។

លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា គិតមកទល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ រមណីយដ្ឋាន កោះប៉ែន បានបើកដំណើរការ និងទទួលបានភ្ញៀវទេសចរយ៉ាងច្រើនកុះករ ដែលមកពីគ្រប់មជ្ឈដ្ឋាន ក្នុងប្រទេសកម្ពុជា និងភ្ញៀវទេសចរខ្លះទៀត បានអញ្ជើញមកពីបណ្ដាប្រទេសនានា បាននាំគ្នាមកទស្សនាកម្សាន្ដ ក្នុងរមណីយដ្ឋានកោះប៉ែន ផងដែរ។ លោក ស៊ាន សុគុន មានប្រសាសន៍បន្ថែមថា ភាគច្រើនភ្ញៀវទេសចរដែលអញ្ជើញមកទស្សនានៅរមណីយដ្ឋាន កោះប៉ែន គឺមកពីខេត្តឆ្ងាយៗ ក្នុងនោះមកពីខាងប៉ែកនិរតី ពាយព្យ ឦសាន និងខ្លះទៀតមកពីរាជធានីភ្នំពេញ ជាដើម។

លោកប្រធានមន្ទីរទេសចរណ៍ បន្តទៀតថា ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្ដ នៅរមណីយដ្ឋានឆ្នេរខ្សាច់ កោះប៉ែន មានការចូលរួមក្នុងការទុកដាក់សំរាម និងរក្សាអនាម័យបរិស្ថានបានយ៉ាងល្អ។ ក្រៅពីនេះ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់នោះបាននាំគ្នាសម្ដែងការពេញចិត្ត ទទួលយកការផ្តល់សេវាសម្រាក និងពិសាចំណីអាហារប្រកបដោយអនាម័យ និងមានតម្លៃសមរម្យ។ ជាពិសេសនោះ ភ្ញៀវទេសចរ ក៏បានចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់ការពារសុវត្ថិភាព ដោយមានបុគ្គលិកសន្តិសុខ និងកងកម្លាំងសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានយ៉ាងល្អជាងឆ្នាំកន្លងទៅ។

សូមជម្រាបជូនថា រមណីយដ្ឋានទេសចរណ៍ ឆ្នេរខ្សាច់កោះប៉ែន គឺជារមណីយដ្ឋានបែបធម្មជាតិ និងមានឆ្នេរទន្លេស្រស់ស្អាត ជាប់ដងទន្លេមេគង្គ ដែលមានទីតាំងស្ថិតនៅភូមិកោះមិត្ត ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម៕
អត្ថបទ ៖ សួស សិត



-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


