Connect with us

ព័ត៌មានជាតិ

មិន​បាច់​កកស្ទះ​ចាំយូរនៅ​​ផ្លូវ​ល្បឿនលឿន ​មាន​ឯកសារ​ ៣​ សំខាន់នេះ អាច​យក​រថយន្ត​​បំពាក់​ឧបករណ៍ OBU

បានផុស

នៅ

អ្វីទៅជា “ច្រក ETC” ? ច្រកអាទិភាពនេះ​ដើម្បីធានាដល់ការចូល-ចេញផ្លូវល្បឿនលឿនដោយមិនបាច់រង់ចាំ។

ច្រក​អាទិភាព “ETC” ស្ថិតនៅខាងឆ្វេងដៃបង្អស់នៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសញ្ញា ETC នៅពីលើហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បីចូល-ចេញច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្ត​មិនបានបំពាក់ឧបករណ៍ OBU មិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាក​លេខ​ជាមុនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីបំពាក់ឧបករណ៍ OBU អ្នក​បើកបរ​អាចទៅចុះឈ្មោះនៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬ គ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង ០៨ ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់ និងឯកសារតម្រូវរួមមានដូចខាងក្រោម៖

១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. បណ្ណសម្គាល់យានជំនិះ (កាតគ្រី)
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

ប្រសិនបើមិនបានបំពាក់ឧបករណ៍ OBU ​ក៏អាចជ្រើសរើសការចូល-ចេញតាម “ច្រក ANPR” ដែលតម្រូវឱ្យបញ្ចូលទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខ ឬ ជ្រើសរើសការចូល-ចេញដោយធម្មតាតាម “ច្រក MTC” ដែលតម្រូវឱ្យយកកាតនៅច្រកចូល និងទូទាត់ជាសាច់ប្រាក់សុទ្ធនៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹកអាចប្រឈមនឹងការរង់ចាំយូរនៅច្រកចេញ ចំពោះការជ្រើសរើស “ច្រក MTC” ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម