ព័ត៌មានជាតិ
សមត្ថកិច្ចជំនាញ កំណត់មុខសញ្ញា អ្នកកាប់រានដីព្រៃ បើមកសារភាព និងលើកលែងទោស
សមត្ថកិច្ចជំនាញបានធ្វើរបាយការណ៍ដាក់ជូនទៅថ្នាក់ខេត្ត រង់ចាំការសម្រេច ដើម្បីចាត់វិធានការមុខសញ្ញាកាប់បំផ្លាញព្រៃឈើរានយកដី ព្រោះមន្ត្រីជំនាញពិនិត្យភស្តុតាង និងបានកំណត់មុខសញ្ញារួចហើយ តែបើអ្នកពាក់ព័ន្ធទាំងនោះមកសារភាព និងមានការលើកលែងទោស។

លោក វុធ ឃីត មន្ត្រីផ្នែកបរិស្ថានបានបញ្ជាក់ថា៖ មន្ត្រីជំនាញគ្រប់ស្ថាប័នបានបង្កើនការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត លេខ៣៤៥ស.ជ.ណ ចាត់វិធានការឲ្យកាន់តែមានប្រសិទ្ធភាព ព្រោះដីនេះ ជាតំបន់ដែនអភិរក្សជីវចម្រុះ ការពារធនធានធម្មជាតិ ស្ថិនៅក្នុងច្រករបៀង អូរសេវ ភ្នំវែង ភ្នំគល់ ភ្នំបាក់ និងជាប់ទៅភ្នំក្រឡាពុះ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាងផងដែរ។
លោក នួយ ប៊ុនធួយ មេឃុំស្តៅ បានបញ្ជាក់ថា៖ មុខសញ្ញានេះអាជ្ញាធរ ក៏បានកំណត់មុខសញ្ញារួចហើយ ទោះបីជនខិលខូចបានរត់គេចខ្លួនយ៉ាងណាក៍ដោយ ភស្តុតាងនេះសមត្ថកិច្ចជំនាញ និងកសាងសំណុំរឿងនេះ ដាក់ជូនទៅមន្ទីរបរិស្ថាន និងរដ្ឋបាលខេត្ត ដើម្បីមានវិធានការ។

លោកបន្តថា៖ ដីព្រៃនៅតំបន់នេះ ជាទីតាំងអភិរក្សសម្រាប់ឱ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅ ហើយកន្លងមកអាជ្ញាធរឃុំ និងមន្ត្រីជំនាញបានដាក់ស្លាកសញ្ញាហាមឃាត់ការកាប់រានយូរមកហើយ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា៖ ដីដែលត្រូវដកហូតនេះ មានទំហំ ១២០ ហិកតា ដែលជនសង្ស័យបាននាំគ្នាលួចកាប់បំផ្លាញព្រៃឈើ ឈូសឆាយដុតព្រៃរានយកដី នៅពេលយប់បង្កឱ្យបាត់បង់ធនធានធម្មជាតិ និងជំរកសត្វព្រៃដែលកំពុងរស់នៅបន្ថែមទៀត។

លោកបន្តថា៖ នេះជាទង្វើខុសច្បាប់ អាជ្ញាធរមិនអត់ឱនបានទេ ហើយមន្ត្រីជំនាញ និងស្រាវជ្រាវនាំខ្លួនមកអនុវត្តច្បាប់ ចំណែកដីជនល្មើសឈួសឆាយមានបំណងយកនេះ និងដកហូតមកទុកជាដីបម្រុងរបស់រដ្ឋវិញ ឃើញទើបតែឈួសថ្មីៗ ម្សិលមិញ ឬព្រឹកមិញនេះ អញ្ចឹងសូមប្រកាស និងអំពាវនាវទៅដល់សាធារណជន និងជនល្មើសទាំងអស់ មេត្តាសហការជាមួយអាជ្ញាធរ ហើយបញ្ឈប់ការកាន់កាប់ប្រសិនបើពាក់ព័ន្ធ សុំដកខ្លួនឱ្យហើយ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


