Connect with us

ព័ត៌មានជាតិ

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំអនុសញ្ញា​អូតាវ៉ាឆ្នាំ ២០២៤

បានផុស

នៅ

កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ ២០២៤ ដែលមានគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត អញ្ជើញចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ច​ប្រជុំត្រួត​ពិនិត្យ​ឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា បានបញ្ជាក់ប្រាប់ លោក Juan Carlos Ruan នាយក​អង្គភាព​គាំទ្រ​ការអនុវត្ត(ISU) អនុសញ្ញាអូតា​វ៉ាថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុង​ការរៀប​ចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ច​គណៈប្រតិភូ​មកពី ១៦៤ ប្រទេស។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធាន​អាជ្ញាធរមីន បានយកចិត្តទុកដាក់ និងផ្តល់នូវការវាយតម្លៃខ្ពស់ចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ និងសម្រេចបង្កើត​នូវគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យមានចូលរួមគាំទ្រដល់ដំណើរការនៃកិច្ច​ប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ទទួលបានជោគជ័យ។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការរៀបចំ និងការអនុវត្តកាតព្វកិច្ចនានាក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះ ក្នុងនោះរួមមានការជំរុញសកលភាវូបនីយកម្មនៃសកម្មភាពមីនចំពោះ រដ្ឋមិនមែនភាគីមួយចំនួនក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ចូលជារដ្ឋភាគី។

លោកទេសរដ្ឋមន្រ្តី គ្រោងនឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ ជាមួយគ្រប់ភាគីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋ​បាល​ខេត្តសៀមរាប និងភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍នានានៅខេត្តសៀមរាប ដើម្បីត្រៀមការពារសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដល់គណៈប្រតិភូមកពីជុំវិញពិភពលោក។

គណៈប្រតិភូនៃអង្គភាពគាំទ្រការអនុវត្ត (ISU) អនុសញ្ញាអូតាវ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ព្រមទាំងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំអនុសញ្ញាឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាប្រធានដឹកនាំ និងម្ចាស់ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម