ព័ត៌មានជាតិ
រោងចក្រកែច្នៃដំឡូងមី នៅឧត្តរមានជ័យប្រកាស បើកដំណើរការផ្លូវការនៅថ្ងៃទី ២១ ខែកុម្ភៈនេះ
រោងចក្រកែច្នៃដំឡូងមីដែលជាក្រុមហ៊ុនវិនិយោគមកពីប្រទេសថៃ តម្លៃជាង ១០ លានដុល្លារ ស្ថិតនៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនឹងបើកដំណើរការផ្លូវការ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បន្ទាប់ពីដំណើរការសាកល្បងកន្លងមក។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុនរោងចក្រ ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន។

រោងចក្រកែច្នៃដំឡូងមី ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ឯ.ក មានសមត្ថភាពទទួលទិញដំឡូងមីស្រស់ពីកសិករប្រមាណ ៦០០ តោនក្នុងមួយថ្ងៃ។
លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី កាលពីពេលថ្មីៗនេះថា វត្តមានរោងចក្រផលិតម្សៅដំឡូងមី នៅខេត្ដឧត្ដរមានជ័យនេះ នឹងជួយបង្កើនតម្លៃដំឡូងមីស្រស់របស់កសិករនៅតំបន់ជុំវិញរោងចក្រ ខណៈក្រុមហ៊ុនទទួលទិញដំឡូងមីនៅពេលដែលកសិករប្រមូលផលក្នុងតម្លៃទីផ្សារ។

បច្ចុប្បន្ន មានរោងចក្រដំឡូងមីចំនួន ២ ដែលទទួលទិញដំឡូងមីពីករសិករ ក្រៅពីនោះ អ្នកវិនិយោគបង្កើតរោងចក្រ និងដាំដោយខ្លួនឯង។ លោក អិល ឈិញ បញ្ជាក់ថា រោងចក្រដែលទទួលទិញពីកសិករគឺនៅខេត្តរតនគិរី និងខេត្តឧត្តរមានជ័យដែលជារោងចក្រថ្មីនេះ។
តម្លៃដំឡូងមីស្រស់នៅខេត្តឧត្តរមានជ័យជាមធ្យមទទួលបាន ៣៥០ រៀល ក្នុងមួយគីឡូ ដែលកសិករអះអាងថា ជាតម្លៃល្អនៅដើមឆ្នាំនេះ។

បើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។
ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លានតោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៥ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


