Connect with us

ព័ត៌មានជាតិ

អាជ្ញាធរចុះរុះរើបែចិញ្ចឹមត្រី ក្នុងស្ទឹងសង្កែ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្អាតប្រភពទឹក

បានផុស

នៅ

បន្ទាប់ពីមន្ទីរពាក់ព័ន្ធបានប្រកាសឱសានុវាទ និងដោយអនុវត្តតាមការណែនាំរបស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងរួចមកនៅព្រឹកថ្ងៃ ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានដឹកនាំក្រុមការងារចុះពិនិត្យការរុះរើបែចិញ្ចឹមត្រី នៅតាមបណ្តោយដងស្ទឹងសង្កែ ពិសេសនៅឃុំវត្តតាមិម ឱ្យរុះរើចេញ ដើម្បីថែរក្សាអនាម័យបរិស្ថាន និងសម្អាតប្រភពទឹកនៅផ្នែកខាងលើស្ថានីយបូមទឹកឆៅផលិតទឹកស្អាត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់លោក នាង ចន្ទថារ៉ា អភិបាលស្រុកសង្កែបានអះអាងថា សម្រាប់បែចិញ្ចឹមត្រីក្នុងភូមិសាស្រ្ដស្រុក​សង្កែមានចំនួន៤៤បែ ហើយម្ចាស់បែចិញ្ចឹមត្រីទាំងនោះបានសហការបញ្ឈប់ការចិញ្ចឹម និងរុះរើបែរចេញជាបន្តបន្ទាប់ ក្នុងនោះដែរប្រជាពលរដ្ឋដែលជាម្ចាស់បែចិញ្ចឹមត្រីបានបង្ហាញការតាំងចិត្តជាមួយអាជ្ញាធរស្រុក ក្នុងការអនុវត្តតាមការណែនាំ ដោយពួកគាត់នឹងរុះរើបែចិញ្ចឹមត្រីទាំងអស់ចេញពីស្ទឹងសង្កែ។ 

ជាលទ្ធផលបែត្រីទាំងអស់នៅចំណុចខាងលើនេះត្រូវបានធ្វើការរុះរើរួចរាល់ជាស្ថាពរ ដោយឡែកសម្រាប់ត្រីចំនួន៥​គ្រួសារ ដែលត្រូវបានរុះរើត្រើងត្រីរួច តែមិនទាន់បានលក់អស់ បានយកត្រីទៅដាក់ក្នុងស្បៃប្រស់ ក្នុងស្ទឹងសង្កែ ដែលនៅសល់ប្រមាណ ៤,៥ តោន ហើយត្រីដែលនៅសេសសល់នោះដែរ ក្រុមការងារនឹងបន្តតាមដានរហូតដល់លក់អស់។ 

ជាដំណោះស្រាយចំពោះមុខ បន្ទាប់ពីប្រជាពលរដ្ឋដែលជាម្ចាស់បែចិញ្ចឹមត្រីបានយល់ព្រមរុះរើបញ្ឈប់ការចិញ្ចឹមត្រីនៅក្នុងស្ទឹងសង្កែ អាជ្ញាធរស្រុកសង្កែកំពុងខិតខំជួយរកទីតាំងចិញ្ចឹមនៅលើគោកព្រមទាំងផ្ដល់ជំនួយបច្ចេកទេសនៃការចិញ្ចឹមថែមទៀតផង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម