ព័ត៌មានជាតិ
ឱកាសការងារជាង ១៤០ កន្លែង ពីក្រុមហ៊ុនធំៗ ចំនួន ៤ ក្នុងវេទិកាការងាររបស់ NEA
វេទិកាការងារ និងកម្មសិក្សាការងារដែលរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្អែកនេះ នឹងមានក្រុមហ៊ុនធំៗ ចំនួន ៤ ដោយផ្តល់ឱកាសការងារចំនួន ១៤២ កន្លែង ដែលជាឱកាសល្អមួយសម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗ ទាំង ៤ ក្នុងនោះរួមមាន ៖ មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន KM ក្រុមហ៊ុន VATTAK BREWERY និងហាងម៉ាស្ទ័រ ស៊ុគីស៊ុប។

កញ្ញា អ៊ឹន ម៉ីស៊ាំង បុគ្គលិកផ្នែកធនធានមនុស្ស មីក្រូហិរញ្ញវត្ថុ JACCS ពិតជាសប្បាយរីករាយណាស់ក្នុងការសហការជាមួយនឹង NEA ក្នុងការជួយដល់ស្ថាប័នយើងក្នុងការជ្រើសរើសបុគ្គលិក។ ក្រោមការជួយជ្រោមជ្រែងពី NEA យើងតែងតែជ្រើសរើសបុគ្គលិកបានទាន់ពេលវេលា និងស្របតាមតម្រូវការ។ កញ្ញា បន្ថែមទៀតថា ទីតាំង NEA គឺជាកន្លែងជួបគ្នារវាង អ្នកស្វែងរកការងារធ្វើ និងភាគីនិយោជក ដែលមានការសម្របសម្រួលពីមន្ត្រីបម្រើការងារនៅ NEA។

កញ្ញា បញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្ស-និស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើ សូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ កញ្ញា ក៏សូមថ្លែងអំណរគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ស្ថាប័នផ្សេងៗ ពិសេសខាងស្ថាប័ន JACCS ក្នុងការជ្រើសរើសបុគ្គលិក។ កញ្ញា បានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្ដូរការងារ សូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន។

ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និង ទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


