ព័ត៌មានជាតិ
ភ្នំពេញ មានសាលារៀនចាប់ពីកម្រិតមត្តេយ្យ ដល់ មធ្យម ជិត ២៥០ សាលា
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ កាលពីរសៀលថ្ងៃទី ១៦ កុម្ភៈ ថា បច្ចុប្បន្ន មន្ទីរមានសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតមធ្យមសិក្សា ចំនួន ២៤៧ សាលា ក្នុងនោះសាលាបឋមសិក្សាមានច្រើនជាងគេរហូតដល់ទៅ ១៦១ សាលា។

លោកប្រធានមន្ទីរ បានបន្តថា ចំណោមសាលារៀន ២៤៧ សាលា ក្នុងនោះសាលាមត្តេយ្យសិក្សាមានចំនួន ១៨ សាលា សាលាបឋមសិក្សាមានចំនួន ១៦១ សាលា និងសាលាមធ្យមសិក្សាមានចំនួន ៦៨ សាលា។

លោកប្រធានមន្ទីរ បានបន្តទៀតថា «សម្រាប់ឆ្នាំ ២០២៤ នេះ មន្ទីរអប់រំរាជធានីភ្នំពេញ មិនមានគម្រោងបង្កើតសាលាថ្មីបន្ថែមទៀតទេ ពោលគឺសាលា ២៤៧ គឺគ្រប់គ្រាន់សម្រាប់សិស្សានុសិស្សរៀន ហើយអ្វីដែលត្រូវធ្វើបន្ត គឺការពង្រឹងហេដ្ឋារចនាសម្ព័ន្ធបន្ថែមនៅតាមសាលារៀនទាំងនោះឱ្យមានបរិស្ថានស្អាត ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស»។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់គ្រឹះស្ថានសិក្សាអនុវត្តកម្មវិធីក្រៅម៉ោងសិក្សាបន្ថែម ដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំថា សកម្មភាពក្រៅម៉ោងសិក្សា ត្រូវរៀបចំស្របទៅតាមតម្រូវការក្នុងការអនុវត្តកម្មវិធីសិក្សាឱ្យបានពេញលេញ និងដើម្បីពង្រឹងចំណេះដឹង វិន័យ សីលធម៌ ចរិយាធម៌ និងឥរិយាបថរបស់សិស្ស ព្រមទាំងការតម្រង់ទិសវិជ្ជាជីវៈ ដោយអនុវត្តការផ្តល់ពិន្ទុ ៨០% លើចំណេះដឹង, ១០% លើបំណិន និង ១០% លើសីលធម៌ និងចរិយាធម៌៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


