ព័ត៌មានជាតិ
កោះស្ដេច នឹងប្រឈមការខ្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំង
ប្រភពទឹកសាបដែលចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅលើកោះស្តេច នឹងប្រឈមការកង្វះទឹកប្រើប្រាស់ប្រចាំថ្ងៃនារដូវប្រាំងនេះ ខណៈបច្ចុប្បន្នអាជ្ញាធរកំពុងរិះរកដំណោះស្រាយ។

លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះថា ប្រភពទឹកសាបចែកចាយទឹកទៅកោះស្តេច មានទីតាំងចំណុចអន្លង់ត្រី ស្ថិតនៅភូមិព្រែកស្មាច់ មានសភាពផ្តើមស្រក និងពណ៌ល្អក់ដូចកាហ្វេទឹកដោះគោ ដែលជាសញ្ញាប្រឈមនឹងការកង្វះទឹកប្រើប្រាស់ទៅថ្ងៃមុខ ពិសេសរដូវប្រាំងនេះតែម្ដង។

លោក សាយ ង៉ែត គូសបញ្ជាក់ទៀតថា រដ្ឋបាលស្រុក កំពុងស្នើសុំមន្ទីរអង្គភាពជំនាញ ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេសធ្វើយ៉ាងអាចរក្សាទឹកទុកបានល្អប្រសើរ មិនខ្វះ សម្រាប់រដូវប្រាំងនេះ។ បើធៀបនឹងប្រភពទឹកសាបនៅឃុំភ្ញីមាស គឺមានទឹកគ្រប់គ្រាន់សម្រាប់ស្តុកទុកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ មិនមានបញ្ហាប្រឈមនោះទេ។ ជាក់ស្ដែង ប្រជាពលរដ្ឋ ក៏បានយកមធ្យោបាយផ្ទាល់ខ្លួនមកបូមទុកប្រើប្រាស់ដែរ។

បញ្ហាទឹកស្អាតនៅលើកោះស្តេច ក្នុងវេទិកាសាធារណៈរបស់រដ្ឋបាលខេត្ត ប្រជាពលរដ្ឋ និងអាជីវករ បានស្នើសុំជាច្រើនលើកច្រើនសាមកហើយដែរចំពោះការខ្វះទឹកប្រើប្រាស់រដូវប្រាំង។ ក្នុងនោះ រដ្ឋបាលខេត្ត ចាត់ឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្តកោះកុង រៀបចំបច្ចេកទេសនានា ស្វែងរកដំណោះស្រាយមួយនេះជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


