ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម បញ្ជាក់ពីការដឹងគុណរបស់ បក្ស រដ្ឋ ប្រជាជន និងកងទ័ព នៃប្រទេសទាំងពីរ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានថ្លែងថា ស្តូបជែល បានសម្ពោធផ្លូវការនេះជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាម ខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជាស្តូបជែល ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្តស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣ នៅទូទាំងប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសារមានកងទ័ពស្ម័គ្រចិត្តវៀតណាមបានមកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោរឃៅយង់ឃ្នង ប៉ុល ពត នាថ្ងៃ ០៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្ដិភាពពេញផ្ទៃប្រទេសប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្ដិភាព ថែរក្សាសំណង់ស្តូបមិត្តភាពនេះឲ្យបានឋិតថេរគង់វង្ស៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១១ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


