Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចុះ​បង្រ្កាបបទល្មើស​នេសាទ ៣ ទីតាំង​​តែ​ពលរដ្ឋនៅ​តែ​ឆ្ងល់​បង្ក្រាប​មិន​ចេះអស់

បានផុស

នៅ

ក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ នៃខេត្តបាត់ដំបង នៅចំណុចក្បាល​ក្របី ចំណុចពាមព្រែកត្រសក់ និង ចំណុច​ពាមក្បាលតោល ក្រុមជនខិលខូច​នៅតែ​បន្ត​លួចប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់​យ៉ាង​ស្ងៀមស្ងាត់​បើទោះបីដឹងថាជា​ទង្វើ​ខុសច្បាប់យ៉ាង​ណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយទទួលព័ត៌មានមានក្រុមជនខិលខូច​លួចប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់នៅចំណុចទីតាំង​ខាងលើ កាលពីថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០២៤​ លោក​វរសេនីយ៍ឯក យី យកសាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំ​កម្លាំងការិយាល័យឈរជើងនៅគោលដៅទន្លេសាប ចូលរួម​សហការ​ជាមួយ​កម្លាំងជំនាញបរិស្ថាន កម្លាំង​សង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក និងសង្កាត់រដ្ឋបាល​ជលផល​ក្បាលតោល ចុះរុះរើកាប់កម្ទេចចោលឧបករណ៍នេសាទ​ខុសច្បាប់ទាំង ​៣ ចំណុច​ខាងរួមមាន ១-ចំណុចក្បាលក្របី ២-ចំណុចពាមព្រែកត្រសក់ ៣-ចំណុចពាមក្បាល​តោល។

ការចុះ​បង្ក្រាបនេះ សមត្ថកិច្ចបានកម្ទេច​ចោលនូវសម្ភារៈ​មួយចំនួន​មានដូចជា សាច់ម៉ងប្រវែង ៣ ៥០០ ម៉ែត្រ ,បង្គោលឈើចំនួន ៦៥០ ដើម , ឡុក​ចាប់ត្រីចំនួន ២៣ គ្រឿង និងប្រលែងកូនត្រីចម្រុះចំនួន ៨០ គីឡូក្រាម​ចូលទៅក្នុងបឹងទន្លេឲ្យមាន​សេរីភាពវិញ។

សមត្ថកិច្ចថា ចំពោះអ្នកប្រព្រឹត្តិល្មើស សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ​ដើម្បីឲ្យទទួលខុសត្រូវតាមផ្លូវ​ច្បាប់។

យ៉ាងណាមិញ ប្រជាពលរដ្ឋនិងមហាជនមើលឃើញថា រាល់ការបង្ក្រាបរាប់សិប​ដង​មក​ហើយ សមត្ថកិច្ចនិងមន្ត្រីនៃមន្ទីរជំនាញ​មិនដែលបានឃាត់ខ្លួនជនល្មើសដើម្បីផ្តន្ទាទោស និង​បង្ហាញឲ្យសាធារណះជនឃើញនោះទេ។ ពលរដ្ឋ​លើកឡើង​ថា បើ​មាន​ក៏​មាន​តិចបំផុតហើយ​ជា​បុគ្គលមិនគួរចាប់​ទៀត។

ប្រជាពលរដ្ឋដែលមានមុខរបរនេសាទជាលក្ខណះគ្រួសារបានចោទជាសំណួរថា តើហេតុអ្វីបានជា​បទល្មើសនេសាទតែងកើតឡើងដដែលបែបនេះ? សំណួរនេះក៏ត្រូវបានពលរដ្ឋ​ឆ្លើយ​ថា អ្នកដែល​បន្តប្រព្រឹត្តគឺជាមនុស្សដដែល ដោយសារតែសមត្ថកិច្ចមិនចាត់ការ។ បើសិនជាសមត្ថកិច្ចមាន​បំណង នោះជនប្រព្រឹត្តមានឱកាសរួចខ្លួន​នោះ​ឡើយ។

ការមិនឃាត់ខ្លួននេះ​ជាការទុកឱកាសឲ្យជននោះប្រព្រឹត្តបន្តទៀត ព្រោះថាមុន​បង្ក្រាប ជន​ល្មើស​ក៏​បានដាក់យកត្រីស្ទើរអស់​ទៅហើយនៅចំណុចនិមួយៗ ដូច្នេះសម្ភារ: ឧបករណ៍​ដែល​បាន​បំផ្លាញ​ចោល​នោះ ពួកគេមិនខាតបង់នោះឡើយ។

លោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង រហូតមកដល់ពេលនេះនៅមិនទាន់​មាន​ការ​ឆ្លើយ​តបនៅ​ឡើយ​ទេ។

ករណីខាងលើ ក្រុមប្រជានេសាទជាលក្ខណះគ្រួសារសំណូមពរដល់​សមត្ថកិច្ចនិង​មន្ត្រីជំនាញ​បើបានបង្រាបហើយ ត្រូវ​តែ​ឃាត់ខ្លួនអ្នកប្រព្រឹត្តផ្តន្ទាទោសទើបករណីបទល្មើស​នឹងថយចុះបើពីនោះទេ​ “ដូចចាប់ក្តាម ដាក់ចង្អេអ៊ីចឹងដែរ”៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១២ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម