ព័ត៌មានជាតិ
អាជ្ញាធរណែនាំប្រជាពលរដ្ឋថែរក្សាសុខភាព ដោយប្រើប្រាស់ទឹកស្អាតនារដូវប្រាំង
នៅក្នុងឱកាសចុះផ្សព្វផ្សាយសារអប់រំសុខភាពរស់នៅ ដល់ប្រជាពលរដ្ឋនៅឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២៤នេះ អាជ្ញាធរស្រុកសេសានណែនាំប្រជាពលរដ្ឋឱ្យលើកកម្ពស់ថែរក្សាសុខភាព នៅរដូវប្រាំងតាមរយៈធ្វើអនាម័យ ការប្រើប្រាស់ទឹក ម្ហូបអាហារចំអិនឱ្យឆ្អិន ម៉្យាងទៀតពេលមានមាន់ទាឈឺងាប់ត្រូវយកទៅកប់ចោល ចៀសវាងកុំយកធ្វើជាចំណីអាហារ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកបានបញ្ជាក់ថា៖ នេះជាការក្រើនរំឮកទៅបងប្អូនបន្ថែម ព្រោះពេលកើតមានជំងឺឈឺថ្កាត់ ពិបាកចំណាយថវិកា ទៅរកសេវាព្យាបាលហើយខាតពេលវរលា ធ្វើការងារប្រចាំថ្ងៃបន្ថែមទៀត។
លោកបន្តថា៖ បច្ចុប្បន្នសង្កេតឃើញបងប្អូនយើង មកដួសរែកពន់ទឹកពីទន្លេឡើងទៅប្រើ ហើយសូមឱ្យការប្រើប្រាស់អនុវត្តតាមមន្ត្រីសុខភាពភូមិ និងមន្ត្រីសុខាភិបាលយើងបានណែនាំឱ្យបានត្រឹមត្រូវ ហើយក៏សុំសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋសូមបន្តទទួលទានបរិភោគទឹកស្អាតទឹកដែលដាំពុះ រួចហើយទុកឲ្យត្រជាក់ច្រកដប ឬក៏រក្សាទុក សម្រាប់ប្រើប្រាស់ ហើយសូមប្រយ័ត្នប្រយែងព្រោះរដូវនេះ គឺជារដូវរំហើយ មានការព្រួយបារម្ភចំពោះការប្រើប្រាស់ទឹកជាជំងឺអាសន្នរោគផ្សេងៗ។

លោកស្រី កឹង រដ្ឋា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិតាឡាតបានបញ្ជាក់ថា៖ មកដល់ពេលនេះប្រជាពលរដ្ឋយើងបានយល់ដឹងច្រើនហើយចំពោះការថែទាំសុខភាព ព្រោះពូកគាត់ធ្លាប់ទទួលបានការអប់រំ ពីមន្ត្រីសុខាភិបាលជារឿយៗ។
លោកស្រីថា៖ នៅរដូវប្រាំងនេះ អ្នកភូមិជួបភាពលំបាក ដោយសារតែនាំគ្នាចុះមករែកពន់យកទឹកពីទន្លេទៅប្រើប្រាស់ ដោយសារខែប្រាំងទឹកអណ្តូងរីងខះ ហើយខ្លះទៀតត្រូវចំណាយថវិកាទិញទឹកបន្ថែម ព្រោះគ្មានកម្លាំងរែកទឹកឡើងពីទន្លេ។
លោក សៃ សាន់ មេភូមិតាឡាត បានបញ្ជាក់ថា៖ករណីប្រឈមនេះ លោកបានផ្តល់ព័ត៌ទៅអាជ្ញាធរពាក់ព័ន្ធរួចហើយ គឺសុំឱ្យជួយពិនិត្យមើលអណ្តូងស្នប់ ត្រូវកែសម្រួលនិងជួសជុលឡើងវិញ និងសុំសាងសង់ថ្មីបន្ថែម។

ព្រោះការលំបាកភូមិតាឡាតនេះទី១ខ្វះអណ្តូងអនាម័យអញ្ចឹងទេប្រជាពលរដ្ឋភាគច្រើនចុះកកាយអណ្តូងតាមខ្សាច់ ដងផឹកតែម្តង រែកយកនិងកម្លាំង អីចឹងសុំសំណូមពរឱ្យរដ្ឋាភិបាលជួយ។
សូមបញ្ចាក់ថា៖ ជាមួយការស្នើឡើងនេះ អាជ្ញាធរស្រុកបានទាក់ទងជាមួយមន្ទីរ អភិវឌ្ឍជនបទឱ្យមករៀបចំប្រព័ន្ធទឹកស្អាតសហគមន៍នៅឆ្នាំ២០២៤នេះ ហើយដោយឡែកខាងអង្គភាពបោសសំអាតមីនកម្ពុជា និងផ្តល់អណ្តូងទឹកចំនួន២បន្ថែមទៀតផងដែរ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


