ព័ត៌មានជាតិ
ជម្លោះដីធ្លីនៅខេត្តព្រះវិហារ ក្រសួងយុត្តិធម៌បានបញ្ជូនមន្ត្រីជាន់ខ្ពស់ធ្វើអធិការកិច្ច
ក្រោយពីមានវិវាទដីធ្លីនៅខេត្តព្រះវិហារ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចាត់តាំងលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំក្រុមអធិការកិច្ចពិសេសដែលមាន លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ, លោកបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី និងលោក ប៊ុន ច័ន្ទកុម្ភៈ ចុះអធិការកិច្ច ពិនិត្យនិងស្រាវជ្រាវស្វែងរកការពិតកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

ជាលទ្ធផលនៃការចុះធ្វើអធិការកិច្ចក្នុងសំណុំរឿងនេះ ក្រុមការងារអធិការកិច្ចពិសេស បានទទួលលទ្ធផលជាទីគាប់ប្រសើរ ដោយបានដោះស្រាយបញ្ចប់នូវវិវាទបានយ៉ាងឆាប់រហ័ស និងមានការសាទរយ៉ាងកក់ក្តៅ និងពេញចិត្តពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ចំពោះករណីជម្លោះដីធ្លីនៅខេត្តព្រះវិហារនេះ ក្រុមការងារអធិការកិច្ចដែលដឹកនាំដោយលោក អ៊ូ រ៉ាស៊ី ធ្លាប់បានចុះធ្វើអធិការកិច្ច និងបានសម្របសម្រួលដោយជោគជ័យជូនប្រជាពលរដ្ឋទាំង ១៣ គ្រួសារនេះម្តងរួចមកហើយ ក្នុងសំណុំរឿងផ្សេងមួយទៀត ដែលត្រូវបានដោះស្រាយបញ្ចប់នៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕






-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


