ព័ត៌មានជាតិ
រោងចក្រចំនួនបីទៅផ្តល់ឱកាសការងារដល់កម្មករ Y &W ដល់ទីតាំងផ្ទាល់
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ រោងចក្រចំនួនបីដែលមានឈ្មោះថា អាយអេ អឺភែរឹល រោងចក្រអេដាប់បែលយូថិច ហ្គាម៉ិន ឯ.ក និងរោងចក្រស៊ីផេក បានចុះផ្សព្វផ្សាយពីឱកាសការងារនៅខាងមុខរោងចក្រ Y & W ដើម្បីផ្តល់ពីឱកាសការងារដល់កម្មករផ្ទាល់។ រោងចក្រទាំង៣នេះ ត្រូវការកម្មករប្រមាណ៦៥០នាក់ដើម្បីចូលបម្រើការងារជាច្រើនផ្នែក។

លោក សេង លីរិទ្ធា មន្ត្រីផ្នែកធនធានមនុស្សនៃក្រុមហ៊ុនIAIG I Apparel ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី ដែលបានចុះផ្សព្វផ្សាយនៅខាងមុខរោងចក្រY & Wផ្ទាល់ បានអះអាងថា រោងចក្ររបស់លោក កំពុងត្រូវការកម្លាំងពលកម្មចំនួន៤០០កន្លែងលើផ្នែកកាត់ដេរ និងផ្នែកផ្សេងៗទៀត។
សម្រាប់លោករោងចក្រ អាយអេ អឺភែរឹល នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជាលុយបាយថ្ងៃត្រង់ លុយបាយក្នុង១ខែ លុយព្រីម ប្រាក់សម្រាប់ធ្វើដំណើរ លុយជំនាញ ប្រាក់រង្វាន់ និងប្រាក់ថែទាំកូនដែលជាមធ្យមកម្មកម្នាក់អាចទទួលបានប្រាក់ខែចន្លោះ៣៨៧ដុល្លារ ដល់៥៤០ដុល្លារ។

ទន្ទឹមនឹងនេះ លោកអំពាវនាវឱ្យកម្មករនៅរោងចក្រY & W ដែលកំពុងទន្ទឹងរង់ចាំដំណោះស្រាយឱ្យដាក់ពាក្យរកការងារឱ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា ការផ្តល់ឱកាសការងារដល់កម្មករនេះ គឺជាយន្តការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការដើម្បីផ្តល់ឱកាសការងារដល់កម្មករកម្មការិនីនៅរោងចក្រY & Wក្នុងគោលបំណងបន្តនិរន្តរភាពជីវភាពតាមរយៈការងារថ្មី៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


