ព័ត៌មានជាតិ
ក្រសួងការងារ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកម្មករ នៅរោងចក្រ RG Footwear
នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីអគ្គិភ័យឆេះរោងចក្រស្បែកជើងឈ្មោះ RG Footwear (Cambodia) Co., Ltd អស់ទាំងស្រុង ដែលកើតហេតុកាលពីថ្ងៃច័ន្ទ ទី ១៨ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ៥០ នាទី ស្ថិតក្នុងភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយក្នុងនោះមានកម្មករ-និយោជិត ធ្វើការចំនួន ២ ២០៥ នាក់ (ស្រី ១ ០៣៦ នាក់)។ ទន្ទឹមនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្ដែងនូវសេចក្ដីសោកស្ដាយបំផុតចំពោះឧបទ្ទវហេតុអគ្គិភ័យនេះ និងកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ-និយោជិត នៃរោងចក្រ R.G Footwear ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។

ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់កម្មករ-និយោជិត ក្រសួង បានបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ កម្មករ-និយោជិត នៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស ជាធម្មតា។
បន្ថែមនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានក្រើនរំឭកសាជាថ្មី ស្តីពីការពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ-និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវចូលរួមពង្រឹងការអនុវត្តនូវវិធានការ បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករ-និយោជិត សំដៅធានាបាននូវបរិយាកាសនៅកន្លែងធ្វើការប្រកបដោយសុវត្ថិភាពផងដែរ៕



-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សន្តិសុខសង្គម១០ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


