ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េធំៗ ១៣ ក្រុមហ៊ុន មានទាំងក្រុមហ៊ុន Samsung លើកគ្នាស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជា
កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនកូរ៉េធំៗ ដែលកំពុងសម្លឹងរកមើលឱកាសវិនិយោគលើវិស័យសក្ដានុពលនៅក្នុងប្រទេសកម្ពុជា។

ប្រតិភូក្រុមហ៊ុនកូរ៉េធំៗដែលបានចូលជួបលោក ស៊ុន ចាន់ថុល ក្នុងជំនួបពិភាក្សាការងារពីគម្រោងវិនិយោគនៅប្រទេសកម្ពុជាមានទាំងប្រតិភូមកពីក្រុមហ៊ុន Samsung, Hyundai និង LG និងក្រុមហ៊ុនធំៗរបស់កូរ៉េផ្សេងទៀតសរុប ១៣ ក្រុមហ៊ុន ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh)។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនកូរ៉េដែលបានចូលជួបពិភាក្សាការងារ មានមួយចំនួនកំពុងមានសកម្មភាពវិនិយោគនៅក្នុងប្រទេសកម្ពុជាស្រាប់ និងមួយចំនួនទៀតកំពុងសម្លឹងស្វែងរកឱកាសវិនិយោគថ្មីៗលើវិស័យសក្ដានុពលនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនកូរ៉េនា លោក ស៊ុន ចាន់ថុល បានប្រាប់ដល់បណ្ដាវិនិយោគិនក្រុមហ៊ុនកូរ៉េ ហើយលោកជំរុញឱ្យក្រុមហ៊ុនគួរសម្រេចចិត្តជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់វិនិយោគ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីកត្តាអំណោយផលនៃស្ថេរភាពនយោបាយ សុខសន្តិភាព កំណើនសេដ្ឋកិច្ច ស្ថេរភាពអត្រាប្ដូរប្រាក់ ផលិតភាពធនធានមនុស្ស ការយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ភាពបើកចំហរនៃច្បាប់វិនិយោគដែលនឹងផ្ដល់ជូនការលើកទឹកចិត្តជាច្រើនដល់វិនិយោគិន ការយកចិត្តទុកដាក់រៀបចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ដែលវិនិយោគិនជួបប្រទះក្នុងការវិនិយោគ ពិសេសគឺស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈអាស៊ាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម។


ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏បានលើកពីគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកទឹកចិត្តចំពោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់មានដូចជា ការដំឡើងគ្រឿងបង្គុំ Electronic, ការដំឡើងយានយន្ត Automobile, និងគម្រោងបច្ចេកវិទ្យាជាដើម។
ក្រុមហ៊ុនកូរ៉េទាំង ១៣ ដែលបានជួបលោក ស៊ុន ចាន់ថុល ពិភាក្សាការងារស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជារួមមាន៖ 1. ក្រុមហ៊ុន Samsung Electronics 2. ក្រុមហ៊ុន Hyundai Motor 3. ក្រុមហ៊ុន LG Electronics 4. ក្រុមហ៊ុន CJ Group 5. ក្រុមហ៊ុន LX International 6. ក្រុមហ៊ុន DAEJOO KC Group 7. ក្រុមហ៊ុន Booyoung Group 8. ក្រុមហ៊ុន Hanshin Engineering & Construction 9. ក្រុមហ៊ុន KORINDO Group 10. ក្រុមហ៊ុន Kolao Group 11. សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកូរ៉េ (KBIZ)
12. សហព័ន្ធពិភពលោកនៃសមាគមពាណិជ្ជកម្មកូរ៉េនៅក្រៅប្រទេស (World OKTA) និង 13. ក្រុមហ៊ុន Maekyung Media Group៕

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច
-
កីឡា១ សប្តាហ៍ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក