ព័ត៌មានជាតិ
ខេត្តកំពតរៀបចំទីកន្លែងសាងសង់ប្រាសាទលោកយាយម៉ៅលើភ្នំទ្វារថែមទៀត ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរ
កំពត ៖ នាថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ព្រមទាំងលោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពតនិងលោកជំទាវ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ផិតនៅក្នុងភូមិល្អាង ឃុំល្អាងស្រុកដងទង់ខេត្តកំពត(នៅទល់មុខអាស្រមចាស់)។

ដើម្បីបង្កភាពងាយស្រួល និងរក្សាបាននូវសុវត្ថិភាពដល់អ្នកធ្វើដំណើរមកលេងកម្សាន្ត និងជិះឆ្លងកាត់ខេត្តកំពត ដែលតែងតែចុះបួងសួងសុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅ ចំណុចភូមិល្អាង ឃុំល្អាង ស្រុកដងទង់ និងដើម្បីលើកកម្ពស់ជំនឿសាសនា ក៏ដូចជាទេសចរណ៍សាសនាផងនោះ អាជ្ញាធរខេត្តកំពតបានផ្តួចផ្តើមរៀបចំសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារ ដើម្បីបង្កើនភាពទាក់ទាញទេសចរ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រសាសន៍នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នោះឱ្យដឹងថា នាពេលកន្លងមក ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលបានធ្វើដំណើរមកលេង ឬឆ្លងកាត់ខេត្តកំពត តែងតែឈប់ និងចូលទៅអាស្រមបារមីលោកយាយម៉ៅ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុវត្ថិភាពតាមផ្លូវ ហើយដោយសារតែទីតាំងអាស្រមនៅខាងឆ្វេងដៃ តម្រូវឱ្យពលរដ្ឋ និងភ្ញៀវទេសចរ ត្រូវនាំគ្នាធ្វើដំណើរឆ្លងផ្លូវ ដែលអាចបង្កឱ្យមានការកកស្ទះ ឬមានគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ។

ដើម្បីបញ្ចៀសបញ្ហាដែលអាចកើតមានឡើងទាំងនេះ ទើបអាជ្ញាធរខេត្តមានគំនិតផ្តួចផ្តើមសាងសង់ប្រាសាទថ្មីជូនលោកយាយម៉ៅនៅលើកំពូលភ្នំទ្វារវិញ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានឱ្យដឹងដែរថា នៅក្នុងគម្រោងនៃការសាងសង់ប្រាសាទថ្មីមួយនេះ គឺមានស្ថាបនាផ្លូវឡើងសម្រាប់រថយន្ត និងផ្លូវជណ្តើរកាច់សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើងឡើងទៅលើប្រាសាទ ដើម្បីគោរព ដែលមានកន្លែងទីតាំងចំពីមុខភ្នំ ដោយរៀបជាថ្នាក់ៗសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋលក់គ្រឿងសក្ការបូជា, និងទីកន្លែងរៀបចំណតរថយន្តទាំងផ្នែកខាងក្រោម និងខាងលើភ្នំ រៀបចំសាងសង់បន្ទប់ទឹក និងបំពាក់អំពូលភ្លើងដើម្បីបំភ្លឺផ្លូវ ក៏ដូចជាភ្លើងលម្អប្រសាទលោកយាយម៉ៅនោះផងដែរ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់បន្ថែមថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ដល់ជំនឿសាសនាទាំងអស់ និងដើម្បីទាក់ទាញភ្ញៀវទេសចរផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅនៅលើភ្នំទ្វារនេះ អាចឱ្យយើងមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និងជួរភ្នំនានានៅក្នុងខេត្តកំពត។

ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីកន្លែងសម្រាប់គោរពបូជា និងបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ គឺថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តកំពតផងដែរ។
សូមបញ្ជាក់ផងដែរថា ចំពោះថវិកាដែលសាងសង់ប្រាសាទលោកយាយម៉ៅនេះ គឺលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ជាអ្នកជួយឧបត្ថម្ភទាំងស្រុងតែម្តង៕
ដោយ ៖ សឹង រ៉ាត់






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


