ព័ត៌មានជាតិ
អភិបាលខេត្តកំពត៖ លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ គឺជាពុម្ភឆ្លាក់ធនធានមនុស្ស និងធនធានជាតិយ៉ាងសំខាន់
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានលើកឡើងថា លោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ដែលបានបង្រៀននៅតាមបណ្តាភូមិ ឃុំ-សង្កាត់ បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងធនធានជាតិយ៉ាងសំខាន់ ព្រោះកូនក្មួយតូចៗចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលផ្ទាល់។ លោកអភិបាលខេត្ត ជំរុញឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបន្តបណ្តុះកូនក្មួយជំនាន់ក្រោយអោយក្លាយជាធនធានមនុស្ស និងធនធានជាតិដែលមានគុណភាព ដើម្បីចូលរួមបំរើប្រទេសជាតិ។

មានមតិក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូមត្តេយ្យសហគមន៍ ដែលមកពីបណ្តាក្រុង-ស្រុកទាំង៩ ចំនួន ១៤៨នាក់ នៅសាលមហាជន សាលាខេត្តកំពត កាលពីថ្ងៃទី១២មេសា លោក ម៉ៅ ធនិន បានលើកឡើងបន្ថែមថា ការសិក្សាអប់រំរបស់ប្រទេសកម្ពុជាត្រូវបានបាត់បង់ទាំងស្រុងក្នុងរបប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលពេលនោះអ្នកមានចំណេះដឹងស្ទើរតែត្រូវបាត់បង់ទាំងស្រុង។ ហើយក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ការសិក្សាត្រូវបានរៀបចំឡើងវិញតាមរយៈលោកគ្រូ អ្នកគ្រូ ព្រះសង្ស ដែលមានចំណេះដឹង ហើយនៅមានជីវិតបន្ត តែការសិក្សានោះក៏មិនមានសាលារៀនត្រឹមត្រូវ និងស្អាតដូចបច្ចុប្បន្នដែរ គឺការសិក្សារៀនសូត្រគឺនៅក្នុងទីវត្តអារាម។

លោកអភិបាលខេត្តកំពតបន្តថា ក្រោយពេលប្រទេសកម្ពុជាទទួលបានសន្តិភាពពេញលេញ ពេញផ្ទៃប្រទេសដែលយកមកដោយលំបាក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី វិស័យសិក្សាធិការត្រូវបានយកចិត្តទុកដាក់ជាចម្បង ដោយបានបង្កើតឡើងឱ្យមានសាលារៀនគ្រប់តំបន់ បំពាក់បំប៉នអោយមានគ្រូបង្រៀនគ្រប់សាលា រហូតដល់ក្នុងភូមិដើម្បីបណ្តុះបណ្តាលកូនក្មួយជំនាន់ក្រោយ។

ដូច្នេះក្នុងនាមយើងជាអ្នកបណ្តុះបណ្តាល និងជាអ្នក់ឆ្លាក់ពុម្ភបង្កើតធនធានមនុស្សសម្រាប់បំរើសង្គមជាតិ យើងត្រូវបណ្តុះឱ្យមានគុណភាពខ្ពស់ មានចំណេះដឹងពិតប្រាកដ ចំណេះធ្វើពិប្រាកដ ដើម្បីចូលរួមបំរើជាតិមាតុភូមិ ពិសេសឱ្យមានមនសិកាស្នេហាជាតិ ដឹងគុណ តបគុណអ្នកដែលផ្តល់ភាពសុខសាន្តដល់យើងទាំងអស់គ្នា ពិសេសស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាលខេត្ត ក៏បានរៀបចំការចាប់រង្វាន់លើកទឹកចិត្តដល់គ្រូមត្តេយ្យសហគមន៍ទាំងអស់ ដែលរង្វាន់រួមមាន៖ ម៉ូតូ ចំនួន ២គ្រឿង កុំព្យូទ័រឡេបថប ចំនួន ៦គ្រឿង និងទូរទស្សន៍ ចំនួន ១០គ្រឿង។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានផ្តល់ជូនថវិកា និងគ្រឿងឧបភោគបរិភោគក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ លោកគ្រូ អ្នកគ្រូ ទាំង ១៤៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកា ១០ម៉ឺនរៀល, សារ៉ុង២, អង្ករ ៨០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកក្រូច ១កេស, មី ១កេស រួមនឹងអាហារសាមគ្គីថ្ងៃត្រង់ផងដែរ។

យោងតាមរបាយកាណ៍ពីមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត មានមត្តេយ្យសហគមន៍ចំនួន ១៣៥កន្លែង ស្មើ ១៤៩ថ្នាក់ គ្រូ ១៤៨នាក់ក្នុងនោះគ្រូជាប់ស្តង់ដា ៨៨នាក់ ប្រមូលសិស្សបាន ៤ ១២៧នាក់ (ស្រី ២ ០២៩នាក់) ស្នើនឹង ៣០% នៃចំនួនកុមារតូចដែលបានចូលរៀនទាំងអស់ ខណៈមត្តេយ្យរដ្ឋប្រមូលសិស្សបាន៦០% ឯកជន១០%៕
អត្ថបទ៖ សឹង រ៉ាត់់




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


