សន្តិសុខសង្គម
ដ្បិតបទល្មើសឆបោកOnline Scams មិនទាន់មានក្នុងមូលដ្ឋាន តែអភិបាលខេត្តកំពត ណែនាំឲ្យអាជ្ញាធររួមគ្នាបង្ការទប់ស្កាត់ឲ្យបានម៉ឺងម៉ាត់
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវរួមគ្នាទប់ស្កាត់បង្ការបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាសុខសុវត្ថិភាពសង្គមឲ្យមានប្រសិទ្ធភាព។ លោក ម៉ៅ ធនិន បន្ថែមថា ទោះជាខេត្តកំពតមិនទាន់មានកើតឡើងក៏ដោយ តែអាជ្ញាធរ កងកម្លាំង សមត្ថិកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវចូលរួមបង្ការទប់ស្កាត់កុំឱ្យបញ្ហានេះកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពត។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និសិទ្ធបូកគោ លោក ម៉ៅ ធនិន មានប្រសាសន៍ថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាដល់ការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត មានភាពល្អប្រសើរ ហើយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តដូចភ្លៀងរលឹម។

លោកអភិបាលខេត្ត ថា ក្នុងនោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពតមិនទាន់មាននោះទេ ក៏ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

លោកក៏បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ មន្ត្រីអនុវត្តច្បាប់ ត្រូវមានវិធានការបង្ការ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពិសេសប្រជាពលរដ្ឋដែលជាម្ចាស់កន្លែងផ្តល់សេវាស្នាក់នៅ សូមចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តកំពតឱ្យមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


