ព័ត៌មានជាតិ
ពលរដ្ឋ ៦១ គ្រួសារសុំសិទ្ធិកាន់កាប់លើដីតំបន់ ៣ ដែលខ្លួនអាស្រ័យផលជាង ១០ ឆ្នាំកន្លងមក
កន្លងទៅថ្មីៗនេះក្រុមជំនាញខេត្តបាត់ដំបងបានចុះវាស់វែងធ្វើការកាត់ឆ្វៀលដីតំបន់៣ទៅឲ្យប្រជាពលរដ្ឋដែលអាស្រ័យផលកន្លងមក តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានស្រុកមោងឬស្សីផងដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ដែលបានអាស្រ័យផលបង្កបង្កើនផលរយៈពេលរាប់ឆ្នាំមកហើយ បែរជាពុំត្រូវបានការកាត់ឆ្វៀលដីពីសំណាក់មន្ត្រីជំនាញឡើយ ដែលពួកគាត់ទាំងអស់គឺរស់នៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

យោងតាមខ្លឹមសារដែលប្រជាពលរដ្ឋទាំងអស់បានធ្វើសំណើរផ្ញើជូនទៅគណៈអភិបាលខេត្ត តាមរយៈរដ្ឋបាលខេត្ត កាល ពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺពួកគាត់បានលើកឡើងថា ដីស្រែនៅក្នុងតំបន់ ៣ ដែលពួកគាត់អាស្រ័យផលជាង ១០ ឆ្នាំមកហើយនោះ គឺនៅចំណុច តានុបរាំង អូរពងកន្សោង បឹងយ៉ាប អូរតាចាន់ បឹងអាសាមសិប បឹងកណ្ដុរ បឹងសេក បឹងឃុនជិត និង អូររាំងអង្ក្រង ដែលចំណុចទាំងអស់ខាងលើនេះស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី។
តំណាងរបស់ពួកគាត់មានទាំងស្នាមមេដៃរបស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារផងនោះ បានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយកាត់ឆ្វៀលដីតំបន់ ៣ ដែលពួកគាត់ធ្លាប់បានអាស្រ័យផលកន្លងមក ឱ្យពួកគាត់បានគ្រប់គ្រងដីទាំងនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនផង ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លុះនៅថ្ងៃទី ១៩ ខែមេសា ម្សិលមិញនេះ តាមការទាក់ទងពីសំណាក់ប្រជាពលរដ្ឋមកកាន់រដ្ឋបាលខេត្តដែលជាកន្លែងទទួលពាក្យរបស់ប្រជាពលរដ្ឋ គឺបានឲ្យដឹងថា ឯកសាររបស់ពួកគាត់ត្រូវបានបញ្ជូនទៅកាន់ទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបងហើយ ដើម្បីពិនិត្យទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រុមជំនាញ។
តាមរយៈទូរសព្ទកាលពីម្សិលមិញនេះ លោក សាន ទិត្យវីរៈ នាយកទីចាត់ការអន្តរវិស័យ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ឯកសាររបស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារ គឺលោកបានទទួលហើយ ដោយបច្ចុប្បន្នលោកកំពុងពិនិត្យទៅលើឯកសារទាំងនោះ មុននឹងបន្តនីតិវិធី។
ដោយឡែកប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាងទទូចដល់អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសុំឱ្យបានកាន់កាប់ដីធ្លីស្របច្បាប់ស្របពេលដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យកាត់ឆ្វៀល ដីដែលពលរដ្ឋបានអាស្រ័យផលនាពេលកន្លងមក ព្រោះថ្មីៗនេះការកាត់ជ្វាលដីនៅតំបន់ខាងលើ គឺក្រុមជំនាញគេធ្វើឡើងតែប៉ុន្មានគ្រួសារប៉ុណ្ណោះ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


