Connect with us

ព័ត៌មានជាតិ

អ្នកដេញថ្លៃគម្រោងផ្លូវបេតុង៣ខ្សែបានខកចិត្ត ព្រោះអ្នកចាញ់ហើយកែឈ្នះជាផ្លូវការ ក្នុងស្រុកកងមាស

បានផុស

នៅ

រដ្ឋបាលស្រុកកងមាស ខេត្តកំពង់ចាម បានរៀបចំដាក់គម្រោងផ្លូវបេតុង ចំនួន៣ឃុំ មានឃុំរកាគយ ឃុំរការអារ និងឃុំកងតាណឹង ដែលមានទឹកប្រាក់សរុបជាង ៩០០លានរៀល ឱ្យដេញថ្លៃជាសាធារណៈនៅសាលាស្រុកកងមាស នាចុងសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះលទ្ធផលនៃការដេញថ្លៃ គឺមានការប្រកួតប្រជែងទៅតាមទីផ្សារសេរីមែន តម្លៃចុះច្រើន ធ្វើឲ្យរដ្ឋចំណេញថវិកាជាង៦០០លានរៀលឯណោះ ។ តែប្រជាពលរដ្ឋព្រួយបារម្ភពីផ្លូវគ្មានគុណភាពទៅវិញ ព្រោះផ្លូវបេតុងដែលទទួលបានក្នុង១ម៉ែត្រក្រឡាតម្លៃតែ៣ម៉ឺនរៀល ហើយរដ្ឋកំណត់តម្លៃ៦ម៉ឺនរៀលក្នុង១ម៉ែត្រក្រឡាទើបផ្លូវមានគុណភាព ។

ក្រុមហ៊ុនដែលបានចូលរួមដេញជិត២០ ថ្លែងថា លទ្ធផលជុំវិញការដេញត្រូវគេសង្ស័យថា គណៈកម្មការលទ្ធកម្មទាំង៣ឃុំ មានការឃុបឃិតគ្នាជាប្រព័ន្ធបានកែទិន្នន័យតម្រូវឲ្យឈ្នះទៅលើក្រុមហ៊ុនដែលបានដេញតម្លៃទាបជាងគេទាំង៣ឃុំនោះ។ បន្ទាប់ពីគណៈកម្មការបានសម្រេចទៅឲ្យក្រុមហ៊ុនដុះស្លែដែលធ្លាប់ចូលរួមដេញថ្លៃគម្រោងរាប់រយដងរួចមកហើយ ដោយសម្អាងថា គុណឯកតាខុស (ខុសបច្ចេកទេស) ហើយគណៈកម្មការមានសិទ្ធិកែទៅឲ្យក្រុមហ៊ុន ១.ក្រុមហ៊ុន យេន ស៉ីនួន ២.ក្រុមហ៊ុន កេត សុខគាង និងទី៣ ក្រុមហ៊ុន កេត ម៉េងឡាយ ។

លោកឡុង ខេង អភិបាលស្រុកកងមាសថ្លែងថា ការដេញថ្លៃ គឺមានគណៈកម្មការដេញថ្លៃឃុំនីមួយៗ បានចូលរួមពិនិត្យនិងតាមដានមើលការដេញថ្លៃ ពោល គឺមានក្រុមហ៊ុនជាច្រើនបានចូលរួមប្រកួតប្រជែង ហើយការដេញថ្លៃនេះចុះច្រើនធ្វើឱ្យឃុំទាំង៣ចំណេញថវិកាយ៉ាងច្រើន។ គឺ.១.ឃុំរកាគយ ផ្លូវបេតុងប្រវែង៤៨៣ ម៉ែត្រត ម្លៃដាក់ឲ្យដេញថ្លៃជាង២៧៤ លានរៀល ដោយមានក្រុមហ៊ុនចំនួន៨ បានចូលរួមដេញថ្លៃបានទៅលើក្រុមហ៊ុន យេន ស៊ីនួន ក្នុងតម្លៃជាង៧៦លានរៀល។ ២.ឃុំរកាអា ផ្លូវបេតុងប្រវែង៦០៥ម៉ែត្រតម្លៃដាក់ដេញថ្លៃជាង៣០០លានរៀលមានក្រុមហ៊ុនចំនួន៧ ចូលរួមដេញថ្លៃ ហើយបានទៅលើក្រុមហ៊ុន កេត សុខគៀងតម្លៃ ៩៤លានរៀល។ ៣.ឃុំកងតាណឹង ផ្លូវបេតុងប្រវែង៧៥៧ ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង៣៣៩លានរៀល មាន៦ក្រុមហ៊ុនចូលរួមដេញថ្លៃ ហើយបានទៅលើក្រុមហ៊ុន កេត ម៉េងឡាយតម្លៃជាង១០៤លានរៀល។

ចំពោះការដេញថ្លៃគម្រោងផ្លូវបេតុងទាំង៣ឃុំចុះច្រើនបែបនេះ រដ្ឋបាលស្រុកកងមាស នឹងចាត់តាំងឲ្យមានក្រុមមន្ត្រីសហការជាមួយក្រុមបច្ចេកទេស ដើម្បីតាមដានពិនិត្យមើលការស្ថាបនាផ្លូវបេតុង អំពីកម្រាស់ និងប្រវែង តើត្រឹមត្រូវតាមកិច្ចសន្យាដែរឬទេ? ក្នុងករណីបើក្រុមហ៊ុនដែលដេញថ្លៃផ្លូវបេតុងបានស្ថាបនាមិនត្រូវតាមបច្ចេកទេស រដ្ឋបាលស្រុកមិនមានសិទ្ធិលូកដៃនោះទេ ដោយគ្រាន់តែតាមដានណែនាំឱ្យខាងគណៈកម្មការដេញថ្លៃឃុំ ត្រូវបញ្ឈប់ក្រុមហ៊ុននោះ មិនឲ្យស្ថាបនាផ្លូវបន្តទៀត ៕

ដោយ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម