Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ឧបត្ថម្ភថវិកាដល់និស្សិតអាហា រូបករណ៍ខេត្តព្រះសីហនុ១០រូប ម្នាក់ៗ ៥០០ដុល្លារទៅសិក្សានៅចិន

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក គួច ចំរើន អភិបាល
នៃគណៈអភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាដល់និស្សិតអាហារូបករណ៍ខេត្តព្រះសីហនុ១០រូប ដោយក្នុង១ម្នាក់ៗចំនួន៥០០ដុល្លារទៅសិក្សានៅប្រទេសចិន។ ក្រៅពីនេះលោកអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចធិបតី ហ៊ុន ម៉ាណែត ដល់ក្មួយៗចូលរួមប្រឡងថ្នាក់ជាតិចំនួន ៦នាក់ដោយម្នាក់ៗទទួលបាន៣០០ដុល្លារផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាល ផ្តាំផ្ញើនិស្សិតអាហារូបករណ៍ខេត្តព្រះសីហនុចំនួន ១០រូបត្រូវទៅសិក្សានៅ​សកលវិទ្យាល័យ​ លីវនិញ ខេត្តលីវនិញ នៃសាធារណរដ្ឋប្រជាមានិតចិន និងសិស្សថ្នាក់ទី៩ និងទី១២ ទៅចូលរួមប្រឡងជ្រើសរើសជើងឯកថ្នាក់ជាតិនាពេលខាងមុខកាលពីសៀលថ្ងៃទី២២មេសា លោក គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួសុខទុក្ខពីសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះនិស្សិតរបស់យើងដែលត្រូវទៅបន្តការសិក្សានៅខេត្តលីវនិញ ប្រទេសចិន ដើម្បីទទួលបាននូវចំណេះដឹង រួមចំណែកអភិវឌ្ឍប្រទេសជាតិនេះជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពល្អរវាងកម្ពុជា-ចិន។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា​ «យើងបានធ្វើការជួបជុំពិគ្រោះយោបល់ជាមួយប្រធានសភាពាណិជ្ជកម្មខេត្តលីវនិញ បានផ្តល់ភាពអនុគ្រោះលើកទឹកចិត្តឱ្យមាននិស្សិតកម្ពុជាទៅសិក្សារៀនសូត្រនៅប្រទេសចិន និងបានសំណូមពរឱ្យយកនិស្សិតខេត្តព្រះសីហនុទៅសិក្សានៅខេត្តលីវនិញដើម្បីផ្តល់សក្តានុពលធនធានមនុស្សសម្រាប់ខេត្តព្រះសីហនុ ហើយអ្វីសំខាន់ដែលរាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុ ដូច្នេះយើងត្រូវការធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើហើយកូនចៅរបស់យើងឆក់យកឱកាសសិក្សានៅពេលខាងមុខ
រៀបចំការជំរុញសកម្មភាពឱ្យក្មួយទាំង ១០រូបបានទៅសិក្សានៅប្រទេសចិនដោយរលូន ទោះបីក្មួយៗមិនទាន់បានរៀនសូត្រ ក៏ប៉ុន្តែក្មួយត្រូវចេញដំណើរទៅសិក្សានៅប្រទេសចិននៅថ្ងៃទី២៤ ខែមេសាខាងមុខនេះ»។

លោក អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មខេត្តលីវនិញ បានជួយគាំទ្រសម្រេចបានលទ្ធផលផ្លែផ្កានាពេលនេះដោយមានការសម្របសម្រួលពីអគ្គកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុផងដែរ និងសូមអគុណរដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានគាំទ្រឱ្យមានកម្មវិធីផ្តល់អាហារូបករណ៍ដល់និស្សិតខេត្តព្រះសីហនុបានទៅ
ការសិក្សានៅប្រទេសចិន។

លោកអភិបាលខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗនិស្សិតទាំង ១០នាក់សុំឱ្យក្មួយខិតខំក្តាប់យកឱកាសនេះជាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះជំនាញជាស្ពាននាំភាពជោគជ័យដល់ខ្លួនយើង ក្រុមគ្រួសារនាពេលខាងមុខឱ្យបានលទ្ធផលនៃពេលបញ្ចប់ការសិក្សាក្លាយជាធនធានសក្តានុពលរបស់ខេត្តព្រះសីហនុ។ ការសិក្សាមិនមែនងាយស្រួលនោះទេ សុំឱ្យក្មួយៗចេះគ្រប់គ្រងឱកាស និងតស៊ូឆ្លងកាត់ឧបស័គ្គ ដើម្បីភាពជោគជ័យសម្រាប់ខ្លួនឯង និងសង្គមជាតិ
ត្រូវចេះសាមគ្គីគ្នា ចែករំលែកជួយគ្នាទៅវិញទៅមកដែលជាគុណតម្លៃនៃខ្សែជីវិតរបស់ក្មួយៗក្លាយជាបុគ្គលជោគជ័យសម្រាប់សង្គមខ្មែរ។ ចំពោះលោកឪពុក អ្នកម្តាយ សូមជួយតាមដានគាំទ្រលើកទឹកចិត្តកូនចៅបន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យក្មួយមានឱកាសសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានបន្តថា ចំពោះក្មួយៗថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវទៅចូលរួមប្រឡងថ្នាក់ជាតិតំណាងឱ្យខេត្តព្រះសីហនុ​ សុំឱ្យក្មួយៗត្រូវខិតខំប្រឹងប្រែងសិក្សាស្វែងយល់បន្ថែមទៀត ចំពោះលោកគ្រូ អ្នកគ្រូ
ត្រូវចែករំលែកចំណេះដឹងថ្មីៗបន្ថែមទៀតដើម្បីកិត្តិយសខេត្តរបស់យើងដើម្បីចូលរួមប្រឡងទទួលបានលទ្ធផលជោគជ័យតំណាងឱ្យខេត្តព្រះសីហនុ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម