ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់ពលរដ្ឋកុំទិញដីនៅតាមគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះរដ្ឋបង្កកដីទាំងនោះហើយ
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំទៅទិញដីនៅតាមគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះរាជរដ្ឋាភិបាលបានអនុក្រឹត្យបង្កកដីទាំងនោះអស់ហើយ។ ផ្ទុយទៅវិញ ចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើគម្រោងព្រែកជីកនេះឱ្យបាន។

លោក ស៊ុន ចាន់ថុល លើកឡើងក្នុងបទបង្ហាញ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ ដូច្នេះថា «ក៏សូមអំពាវនាវដែរ សុំកុំរត់ទិញដីនៅតាមព្រែកជីកហ្នឹង ទិញមួយការ៉េ ៥០សេន រដ្ឋាភិបាលចង់យក លក់ឱ្យមួយការ៉េ ១០ដុល្លារ អត់ទេ ចូលរួមជាមួយជាតិយើង កុំអាលទៅទិញ តើទិញប្រយ័ត្នខុស ព្រោះចេញអនុក្រឹត្យបង្កកទាំងអស់»។
បើតាមការថ្លែងឱ្យដឹងដោយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋបានសិក្សាផលប៉ះពាល់ពីគម្រោងព្រែកជីក ហ្វណនតេជោរួចអស់ហើយ ពោល គឺគម្រោងនេះមានផលប៉ះពាល់តិចតួចបំផុត ដោយលោក បញ្ជាក់ថា នៅតាមព្រែកជីកនេះ ភាគច្រើនជាដីវាលស្រែ។

ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជួនឯកសារទាំងអស់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដើម្បីធ្វើការដោះស្រាយផលប៉ះពាល់ទាំងនេះទៅតាមច្បាប់ ដូចតែការអនុវត្តកន្លងរួចមកហើយចំពោះគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភ្នំពេញ-បាវិត និងផ្លូវផ្សេងៗទៀត ពោល គឺមិនមានបញ្ហាធំដុំនោះទេ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដែមថា ពាក់ព័ន្ធនឹងការចំណាយ ក៏ដូចជាការផ្ដល់សំណងប៉ុន្មានប៉ុនណានោះ ក៏ក្រសួងសេដ្ឋកិច្ច ជាអ្នកវាយតម្លៃ ដោយរដ្ឋមិនមែនយកដីប្រជាពលរដ្ឋ ដោយគ្មានបង់កម្រៃនទេ គ្រាន់តែសំណងទាំងនេះមិនអាចទាមទារទៅតាមទីផ្សារបានឡើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


