ព័ត៌មានជាតិ
ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួនពីរដោយសារប្រព្រឹត្តកំហុសឆ្គងក្រមសីលធម៌វិជ្ជាជីវៈ
នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញាបណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្ដីសម្រេចរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចលុបប្រកាសលេខ ០៧២ ព.ម ប្រក ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឱ្យ លោក ជាវ គឹមលាង កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១១២០៨១៣៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានអាសយដ្ឋាននៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាសគេហទំព័រគ្រុន01 ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រឈ្មោះ www.kruth01.com មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ២០២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការសម្រេចលុបអាជ្ញាបណ្ណរបស់ម្ចាស់គេហទំព័រនេះ គឺដោយម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
មិនខុសពីអង្គភាពខាងលើ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រ www.khmerpost news.com អាសយដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ ១៤៩៤ ផ្លូវលេខ៤១០ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារម្ចាស់អង្គភាពបានប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារ ព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


