ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ «ទោះមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗ គ្នា តែទាមទារឲ្យយើងមានទស្សនៈឯកភាពជាតិមួយ ជាសញ្ជាតិមួយ»
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា «ទោះបីយើងមានតួនាទី ភារកិច្ច និងក្តីស្រមៃខុសៗ គ្នា តែវាទាមទារឲ្យយើងមានទស្សនៈឯកភាពជាតិមួយ ដែលបង្ហាញពីការរួបរួមគ្នាក្នុងនាមជាសញ្ជាតិមួយ»។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ នេះ។
នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា ថ្ងៃនេះ នៅក្នុងពិធីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ជាគ្រូឧទ្ទេស និងគរុនិស្សិត នៃវិទ្យាស្ថានគរុកោសល្យភ្នំពេញ ឯកឧត្ដម បានចែករំលែកជូនសមាជិក-សមាជិកាទាំងអស់ អំពីបុព្វហេតុ នៃការចូលរួមកិច្ចការសង្គម ដើម្បីប្រទេសជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា សកម្មភាពដែល ស.ស.យ.ក បានរៀបចំកន្លងមក មិនថាការលើកស្ទួយវប្បធម៌ ប្រពៃណី ឬព្រឹត្តិការណ៍ណាមួយទេ គឺបានបង្កើតឱកាសឲ្យអ្នកទាំងឡាយដែលមកពីកន្លែងផ្សេងគ្នា ឆ្ងាយពីគ្នា និងមិនដែលស្គាល់គ្នា ឲ្យមកធ្វើការរួមគ្នា ដើម្បីផ្តល់ភាពវិជ្ជមានដល់សង្គមជាតិ។ តាមរយៈទំនាក់ទំនងចេញពីការងារជាមួយ ស.ស.យ.ក នេះហើយ ដែលយើងអាចឈានទៅកសាងភាពសុខដុមរមនាក្នុងសង្គមឲ្យកាន់តែរឹងមាំ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែមថា ប្រសិនបើគេសួរ ឯកឧត្ដម ថា អ្វីដែលជាមោទនភាពធំបំផុតរបស់ ឯកឧត្ដម ក្នុងរយៈពេល ១២ ឆ្នាំ ជាមួយ ស.ស.យ.ក ឯកឧត្ដម នឹងនិយាយថា គឺការលូតលាស់ឥតឈប់ឈរ នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាមោទនភាពដ៏ធំមួយសម្រាប់ ឯកឧត្ដម ក្នុងការបំពេញតួនាទីជាប្រធានស្ថាប័នមួយនេះ។

ឯកឧត្ដម បន្ថែមទៀតថា ឯកសណ្ឋានដែល ស.ស.យ.ក កំពុងពាក់នេះ បានការទទួលស្គាល់ពីប្រជាពលរដ្ឋ និងទំនុកចិត្តថាជានិមិត្តរូប នៃអំពើល្អក្នុងសង្គម។ អ្វីទាំងអស់នេះ ពិតណាស់បានកើតចេញពីសកម្មភាពរបស់សមាជិក-សមាជិកា ស.ស.យ.ក ម្នាក់ៗ ដែលចូលរួមសកម្មភាពជាមួយ ស.ស.យ.ក ប្រកបដោយឆន្ទៈ និងទឹកចិត្តបរិសុទ្ធ ដក់ជាប់ក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋឲ្យចងចាំនូវទង្វើល្អ ហើយផ្តល់តម្លៃដល់កិច្ចការដែលធ្វើ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


