ព័ត៌មានជាតិ
លែងកកស្ទះដូចមុន រាជធានីភ្នំពេញពង្រីកលទ្ធភាពប្រមូលសំរាមកើនដល់ ៤០០០ តោនក្នុងមួយថ្ងៃ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអះអាងថា ការប្រមូលនិងដឹកជញ្ជួនសំរាម និងសំណង់រឹងនៅក្នុងរាជធានីភ្នំពេញ លែងមានការកកស្ទះដូចមុនទៀតហើយបន្ទាប់ពីបានធ្វើការកែទម្រង់រួចមក។

ថ្លែងក្នុងពិធីជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួនសរុប ២៣៥៥ នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ៣១ ឧសភា លោកអភិបាលបានបន្តថា បច្ចុប្បន្ននេះរាជធានីភ្នំពេញបានថែរក្សាបានបរិស្ថាន និងអនាម័យទីក្រុងស្អាតពោលបន្ទាប់ពីរដ្ឋាភិបាលបានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាមសំណល់រឹងនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញបានរៀបចំនីតីវិធីដេញថ្លៃថ្នាក់អន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនចំនួន ៣ ដើម្បីប្រមូលនិងផ្តល់សេវាដឹកជញ្ជួនសំរាមក្នុងរាជធានីភ្នំពេញរួមមានទី ១ ក្រុមហ៊ុន ៨០០ ស៊ុបព័រដេញថ្លៃឈ្នះតំបន់ទី ១ មានខណ្ឌចំនួន ៥ រួមមានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុនមីហ្សូដា បានដេញថ្លៃឈ្នះតំបន់ទី ២ មានខណ្ឌចំនួន ៥ រួមមាន ខណ្ឌដូនពេញ ខណ្ឌ ៧មករា ខណ្ឌ ដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ និងទី៣ក្រុមហ៊ុនស៊ីនទ្រី បានដេញថ្លៃឈ្នះតំបន់ទី ៣ មានខណ្ឌ ៤ រួមមានខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
លោកអភិបាលបានបន្តទៀតថា ប្រតិបត្តិករទាំង ៣ នេះ បានផ្តល់សេវាចាប់តាំងពីខែកក្កដាឆ្នាំ២០២១ រហូតដល់ពេលនេះ ទទួលបានការសាទរនិងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ដោយផ្តល់សេវាមានគុណភាពប្រសើរជាងមុន តាមរយៈការអនុវត្តនូវវិធីប្រមូល និងដឹកជញ្ជួនសំរាមសំណល់រឹងបានទៀងទាត់ល្អ មានមធ្យោបាយសម្ភារបរិក្ខាប្រើប្រាស់ថ្មីទំនើបព្រមទាំងមានបុគ្គលិកកម្មករសមស្រមទៅនឹងទំហំការងារ។

លោកអភិបាលបានបន្ថែមថា ឆ្លងតាមបទពិសោធន៍នៅពេលដែលរាជធានីភ្នំពេញមានប្រតិបត្តិករប្រមូលសំរាមតែមួយបរិមាណប្រមូល និងត្រូវដឹកជញ្ជួនទៅទីលានចាក់សំរាមដង្កោជាមធ្យមប្រមាណតែ ២៧០០ តោនប៉ុណ្ណោះក្នុង១ ថ្ងៃ ខណៈបច្ចុប្បន្នប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូលសំរាមបានប្រមាណ ៤០០០ តោនក្នុង ១ ថ្ងៃ ដែលជាហេតុធ្វើឱ្យរាជធានីភ្នំពេញភ្នំពេញមានបរិស្ថានស្អាត គ្មានសំរាមកកស្ទះដូចពេលមុននោះឡើយ។
យ៉ាងណាក៏ដោយលោកអភិបាលបានបញ្ជាក់ថា មានបញ្ហាប្រឈមមួយចំនួនផងដែរព្រោះថា មានប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់គោរពពេលវេលាបញ្ចេញសំរាម ឥរិយាបទការទុកដាក់សំរាម ការញែកសំរាមនិងបញ្ហាកំណកធូលីដីតាមដងផ្លូវ និងការកែឆ្នៃជាដើម ដែលកក្តាទាំងនេះបណ្តាលមកពីការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិត និងមួយផ្នែកវិស័យសំណង់នៅរាជធានីភ្នំពេញកំពុងមានសកម្មភាពមមាញឹក។
ដើម្បីទទួលបាននូវភាពស្រស់បំព្រងសោភណ្ឌភាព និងអនាម័យបរិស្ថានស្អាត តើតាមលោក ឃួង ស្រេង ទាមទារឱ្យមានការចូលរួមទាំងអស់គ្នាពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមនិងបងប្អូនបុគ្គលិកកម្មករកម្មការិនីអនាម័យ និងបរិស្ថានហើយយើងមិនអាចកាត់ផ្តាច់ចេញពីការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពនិងអ្នកពាក់ព័ន្ធទាំងឡាយស្របតាមពាក្យស្លោក «ភ្នំពេញស្អាតចេញពីយើងទាំងអស់គ្នា»៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


