ព័ត៌មានជាតិ
លោក គង់ ភោគ៖ ជំហរនយោបាយការបរទេសកម្ពុជាក្នុងអាណត្តិសម្ដេចធិបតី មិនខុសពីអាណត្តិសម្ដេចតេជោទេ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនខុសពីអាណត្តិដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីឡើយ ពោលគឺបន្តរក្សានិរន្តរភាព និងជំរុញបន្ថែមទៀតរាល់ការងារអាទិភាព។

លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានលើកឡើងក្នុងវេទិកាពិភាក្សាជាមួយក្រុមអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ថា៖ «ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា គឺរក្សាសង្គតិភាព និងនិរន្តរភាពនៃនយោបាយការបរទេសរបស់យើង ពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី។ ដូច្នេះ អ្វីដែលអាណត្តិថ្មីនេះ ត្រូវធ្វើ គឺជំរុញបន្ថែមទៀតរាល់ការងារអាទិភាពទាំងអស់នោះ»។
បើតាមលោក គង់ ភោគ ការងារអាទិភាពមួយចំនួន ដែលជាការងារសំខាន់សម្រាប់កិច្ចការបរទេសរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាទៅអាណត្តិក្រោយៗទៀតនោះ គឺបន្តពង្រឹងទំនាក់ទំនងជាមួយដៃគូនានានៅជុំវិញពិភពលោក បន្តជំរុញការដំឡើងកម្រិតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជាជាមួយដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់ប្រយោជន៍ស្នូលរបស់កម្ពុជា ឱ្យស្របតាមការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី។

លោករដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅជាប់ភូមិ ផងរបងជាមួយកម្ពុជា ដើម្បីរក្សាសន្តិសុខ ស្ថិរភាពតាមបន្ទាត់ព្រំដែន និងចូលរួមលើកកម្ពស់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សំដៅលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន។ លើសពីនេះ កម្ពុជា នឹងបន្តជំរុញតួនាទីរបស់ខ្លួននៅក្នុងអង្គការតំបន់ឱ្យកាន់តែសកម្ម និងពេញលេញ ដើម្បីជំរុញប្រយោជន៍របស់តំបន់ ក៏ដូចជាជំរុញប្រយោជន៍ស្នូលរបស់ជាតិផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


