ព័ត៌មានជាតិ
រកឃើញ ៣៩ នាក់ទៀត មានពលរដ្ឋខ្មែរឆ្លងដល់ទៅ ០៩ នាក់
របាយការណ៍ក្រសួងសុខាភិបាលចេញផ្សាយមុននេះ មានអ្នកឆ្លងថ្មី ៣៩ នាក់ទៀតគិតត្រឹមព្រឹកម៉ោង ៧ៈ០០ ថ្ងៃ ២៨ កុម្ភៈនេះ។ ករណីឆ្លងទាំង ៣៩ នាក់ ករណីនាំចូលចំនួន ៤ នាក់ ជាកងទ័ពមួកខៀវខ្មែរទើបវិលត្រឡប់មកស្រុកវិញ និង ៣៥ នាក់ទៀតឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ក្នុងនោះក៏មានជនជាតិខ្មែរចំនួន ០៤ នាក់។
ការឆ្លងរាលដាលក្នុងសហគមន៍ ២០ កុម្ភៈ ឡើងដល់ ៣០២ នាក់។ ទីតាំងចំនួន ៧៤ នៅរាជធានីភ្នំពេញមានការពាក់ព័ន្ធ ត្រូវអាជ្ញាធរចុះបិទ។
ដោយឡែកនៅខេត្តព្រះសីហនុ អាជ្ញាធរបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើមិនមានករណីចាំចាច់សូមកុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬពីក្រុងស្រុកនានា ចូលមកក្រុងព្រះសីហនុ (ត្រូវស្នាក់នៅផ្ទះ ឬកន្លែងធ្វើ)។ ការអំពាវនាវនេះត្រូវបានធ្វើឡើង ខណៈគិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរដែលពាក់ព័ន្ធព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភ:” ក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន៣០នាក់។
នៅខេត្តកំពង់ចាម ក៏មានការផ្ទុះរកឃើញអ្នកពាក់ព័ន្ធបុរសម្នាក់ដែលបានចូលរួមពិធីមង្គលការមួួយ ត្រូវបានតេស្តមានកូវីដ ១៩។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានចុះទៅស្រាវជ្រាវរកយកសំណាកអ្នកដែលពាក់ព័ន្ធជាមួយពិធីមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ដែលមានបុរសម្នាក់មកពីទួលសង្កែ ក្រុងភ្នំពេញ មានឆ្លងជំងឺកូវីដ១៩បានចំនួន២២៣នាក់ ក្នុងនោះមានអ្នកដែលបានប៉ះពាល់ផ្ទាល់ចំនួន២១នាក់ និងបានយកពួកគាត់មកចត្តាឡីស័កនៅសណ្ឋាគារមេគង្គរួចហើយ។
រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសកម្ពុជាក្នុងបញ្ជីប្រទេស ដែលមានជំងឺកូវីដ១៩ ទម្រង់ថ្មី បន្ទាប់ពីរកឃើញ ការឆ្លងជំងឺប្រភេទថ្មី ចំនួន ៣ ករណីនៅលើខ្លួនជនបរទេសកាលពីពេលថ្មីៗនេះ។ ការប្រកាសប្រទេសកម្ពុជាបញ្ចូលទៅក្នុងបញ្ជីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២១។
រដ្ឋាភិបាលជប៉ុន បានដាក់ប្រទេសចំនួន ៨៨ នៅក្នុងបញ្ជីប្រទេសជំងឺកូវីដ១៩ ទម្រង់ថ្មី។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបាន ប្រកាសថា អ្នកដំណើរមកពីប្រទេសតំបន់ ទាំង ៨៨ តម្រូវឲ្យបង្ហាញលិខិតបញ្ជាក់សុខភាព អវិជ្ជមានកូវីដ១៩ ដែលធ្វើតេស្តក្នុងរង្វង់៧២ ម៉ោង មុនពេលធ្វើដំណើរ ហើយត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ នៅពេលមកដល់ប្រទេសជប៉ុន៕





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៧ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ