ព័ត៌មានជាតិ
ខេត្តបាត់ដំបង មានគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណៈបីទីតាំង បណ្តុះជំនាញសិស្សចាប់អាជីពការងារ
ខេត្តបាត់ដំបងមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈ ចំនួនបីទីតាំង បើគិតត្រឹម ថ្ងៃទី១៥ ខែមិថុនា នេះ។ នេះបើតាមការលើកឡើងពីលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង នៅក្នុងឱកាសចូលរួមកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រៀនឱ្យចប់ ឱ្យចេះ ឲ្យមានការងារ “ធ្វើឡើងនៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង កាលពីថ្ងៃ ទី១៥ ខែមិថុនា ២០២៤។

គ្រឹះស្ថានទាំង ០៣ ទីតាំង បានទទួលសិស្សចុះឈ្មោះចូលរៀនសរុប ៥៣៧៩ នាក់ ក្នុងនោះសិស្សបានប្រឡងបញ្ចប់វគ្គទី ១ មានចំនួន ៣៦៩ នាក់។ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេសទាំង ០៣ ទីតាំង បានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនសរុប ១.៥លាននាក់ បើគិតចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរហូតមកដល់ពេលនេះ។
លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងដែរថា TVET ដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោម វិស័យអាទិភាពផ្សេងៗទៀត សម្រាប់ពង្រឹងសមត្ថភាពយុវជនកម្ពុជា ឲ្យមានចំណេះដឹង ទាំងសមត្ថភាព ជំនាញ ឥរិយាបថ ការងារ និងសីលធម៌វិជ្ជាជីវៈ ឲ្យក្លាយខ្លួនជាកម្មករជំនាញនិងអ្នកបច្ចេកទេសដែលអាចបំពេញតាមតម្រូវការកម្លាំងពលកម្ម នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន និង អនាគត ឲ្យទទួលបាននូវភាពជោគជ័យ តាមរយះការយកចិត្តទុកដាក់ខ្ពស់ពីរាជរ ដ្ឋាភិបាលកម្ពុជា ក្នុងទិសដៅលើកកម្ពស់ជំនាញ សមត្ថភាព ផលិតភាព និងកិច្ចគាំពារសង្គម ឲ្យកាន់តែប្រសើឡើង។

ដោយឡែក នៅក្នុងព្រឹត្តិការណ៍រយៈពេលមួយថ្ងៃពេញ គេឃើញមានរៀបចំការដាក់តាំងបង្ហាញនូវពិព័រណ៍ស្នាដៃរបស់ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការសមាគមដៃគូជា ច្រើនបានចូលរួមក្នុង“ជាទិវាជាតិ”មួយនេះ។
រាជរដ្ឋាភិបាលបានកណត់យកថ្ងៃទី ១៥ ខែមិថុនា ដើម្បីប្រារព្វពិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹង ឲ្យកាន់តែទូលំទូលាយ អំពី សារៈសំខាន់ ដើម្បីជំរុញការអភិវឌ្ឍ កម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


